​ការប្រកួត​លើក​ទី​២ ក្នុង​ជើង​ទី​២ ក្រុម​កីឡាករ​សៀមរាប​-​អង្គរ ធ្វើជា​ម្ចាស់ផ្ទះ ជួប​ស្វាគមន៍​ក្រុម​កីឡាករ កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ

0

ខេត្តសៀមរាប​៖ នៅលើ​ទីលាន​ប្រកួត​កីឡាបាល់ទាត់ ក្នុង​ដែនដី​វប្បធម៌​ប្រវត្តិសាស្ត្រ​អង្គរ​-​សៀមរាប ក្រុម​កីឡាករ​សៀមរាប​-​អង្គរ​ក្នុង​ឯកសណ្ឋាន អាវ ស ខោ ស និង​ស្រោមជើង​ពណ៌​ខៀវ នា​រសៀល​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៦ បាន​ឈរជើង​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ទទួល​ស្វាគមន៍​ក្រុម​កីឡាករ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដែលមាន​ឯកសណ្ឋាន អាវ​ខៀវ ខោ​ខៀវ និង​ស្រា​ម​ជើង​ពណ៌​ខៀវ ។នេះ​គឺជា​ការប្រកួត​បាល់ទាត់​ជើង​ទី​២ ដណ្តើមពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន លើក​ទី​១០ (​ឆ្នាំ​២០១៦) ដែល​ក្នុងពេល​ជាមួយគ្នានេះ នៅ​កីឡាដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រុម​កីឡាករ​ម្ចាស់ផ្ទះ ជួប​ប្រកួត​ជាមួយ ក្រុម​កីឡាករ​ខេត្តព្រះវិហារ ។AA999501.Still004
នៅលើ​ទីលាន​ប្រកួត​ខេត្តសៀមរាប ក្នុង​នាទី ទី​២៦ កីឡាករ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ( គង់ មិថុនា ) ពាក់​ស្លាក​លេខ ១១ ព្រមាន​ម្ខា​ស់​ផ្ទះ​១​គ្រាប់ ។ ១០​នាទី​បន្ទាប់ កីឡាករ មុត វណ្ណា ពាក់​ស្លាក​លេខ ១០ ប្រចាំ​ក្រុមកីឡា​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ មានឱកាស​ស្វាគមន៍​ម្ចាស់ផ្ទះ​បន្ថែម​១​គ្រាប់​ទៀត ។ ចប់​តង់​ទី​១ លទ្ធផល​បណ្តោះអាសន្ន ( កំពង់ធំ ២ – សៀមរាប ០ ) ។
ចូលដល់​តង់​ទី​២ ក្នុង​នាទី ទី​៥២ កីឡាករ ថន សីហា ពាក់​ស្លាក​លេខ ៧ របស់​ក្រុម​សៀមរាប​-​អង្គរ ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បានសម្រេច ទូទាត់​ជូន​ភ្ញៀវ​១​គ្រាប់​វិញ ។ AA999501.Still002នៅ​នាទី​៦០ កីឡាករ តាំង ពិសី ពាក់​ស្លាក​លេខ ៣ នៃ​ក្រុម​ម្ចាស់ផ្ទះ បាន​រកឃើញ​លទ្ធផល​បន្ថែម​១​គ្រាប់​ទៀត សម្រាប់​ក្រុម​របស់ខ្លួន ។ នៅក្នុង​ម៉ោង​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ក្រុម​កីឡាករ​សៀមរាប​-​អង្គរ មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំង​ឡើង ក៏ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច លើ​ក្រុម​ជើង​ខ្លាំង​មកពី​ខេត្តកំពង់ធំ ។ ចុងបញ្ចប់​នៃ​ការប្រកួត​លើក​នេះ ក្រុម​ទាំង​២​នេះ ទទួលលទ្ធផល​ជា​ផ្លូវការ​ស្មើគ្នា ( ២ ទល់នឹង ២ ) ។
​សម្រាប់​ថ្ងៃទី​២៣ មិនា​ខាងមុខ ក្រុមកីឡា​បាល់ទាត់​សៀមរាប​អង្គរ នឹងត្រូវ​ធ្វើដំណើរ​ជា​ភ្ញៀវ ទៅ​ជួប​ជាមួយ​ក្រុមកីឡា​បាល់ទាត់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​ម្ខា​ស់​ផ្ទះ ។ ចំណែកឯ ក្រុម​កីឡាករ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ក៏មាន​ដំណើ​ជា​ភ្ញៀវ ទៅ​ជាន់​តារាង​ខេត្តព្រះវិហារ ផងដែរ ៕ ដោយ​គឿន​វេត​