​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ ឧបត្ថម្ភ​ថវិការ​មួយ​លាន​រៀល ជា​រៀងរាល់ខែ​ដល់​លោក ជ័យ សា​ម៉េ​ត ចៅសង្កាត់រង​ព្រែកលៀប

0

 

​ភ្នំពេញ​៖​នា​ព្រឹក ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០១៦ ម្សិលមិញ នេះ ចៅសង្កាត់រង​ព្រែកលៀប លោក ជ័យ សា​ម៉េ​ត ទទួល បាន​ថវិការ​ចំនួន​មួយ​លាន​រៀល​ពី​ក្រុមយុវជន​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ដែលជា​តំណាង​របស់លោក ឃ្លាំង ហួត អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ជ្រោយចង្វារ ដែល បាន​សន្យា​ជួយឧបត្ថម្ភ​ជាថ​វិការ​ចំពោះ លោក ជ័យ សា​ម៉េ​ត ចំនួន​មួយ​លាន​រៀល ជា​រៀងរាល់ខែ​ដើម្បី​ទិញ​ថ្នាំ​ព្យាបាល និង​ដើម្បី​ជួយ​សម្រាល​នូវ​ទុក​លំបាក​ផ្សេងៗ​មួយចំនួន​​បន្ទាប់ពី​លោក​ចៅសង្កាត់រង​ព្រែកលៀប​រូបនោះ​មាន​ជំងឺ​ប្រចាំកាយ​និង​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ធ្វើការ​លែង​បាន ។​photo_2016-04-17_10-03-52

​គួរបញ្ជាក់​ផងដែរ​ថា ក្រុមយុវជន​សង្កាត់​ព្រែកលៀប ខណ្ឌ ជ្រោយចង្វារ ដែល​បាន​ពាំ​នាំនូវ​ថវិការ​ចំនួន​មួយ​លាន​រៀល មក​ផ្ដល់ជូន​លោក ជ័យ សា​ម៉េ​ត ចៅសង្កាត់រង​ព្រែកលៀប រួមមាន​លោកស្រី ឈ្នាង ផាន់​ណា​រី លោក ចក់ ច​ន លោក​ជីវ សុធី តំណាង​លោក​ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប តំណាង​ឲ្យ​លោក​អភិបាលខណ្ឌ​ជ្រោយចង្វារ ឃ្លាំង ហួត​។​photo_2016-04-17_10-03-59 photo_2016-04-17_10-03-57

​សូមបញ្ជាក់ថា លោក ឃ្លាំង ហួត អភិបាល​នៃ​គណ​អភិ បាល​ខណ្ឌ​ជ្រោយចង្វារ ដោយ​ការអាណិតអាសូរ​ដល់​ម​ន្ត្រី ក្រោម​ឱវាត ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​រហូត ធ្លាក់ខ្លួន​ឈឺ​ទាំង​ខ្លួន​មាន​ជុំងឺ​ប្រចាំកាយ​ផង​នោះ រហូត​បំ ពេញ​ភារកិច្ច​លែង​បាន លោក​អភិបាល បាន​សន្យា​ជួយ ឧបត្ថម្ភ​ជា​ថវិការ​ចំពោះ​លោក​ចៅសង្កាត់រង​ព្រែកលៀប​ចំនួន​មួយ​លាន​រៀល​ជា​រៀងរាល់ខែ​ផងដែរ ៕​ហាស់ កំសាន្ដ​