ហេឡុងជាំង៖ ប៉ុន្មានថ្ងៃនេះមានការភ្ញាក់ផ្អើលមួយថាមានថាសហោះធ្លាក់នៅហេឡុងជាំង ប្រទេសចិន ប៉ុន្តែអាជ្ញាធរចិនពេលនេះបានកំណត់អត្តសញ្ញាណវត្ថុដែលធ្លាក់ចូលទៅក្នុងខេត្តហេឡុងជាំង (Heilongjiang) ភាគឦសានប្រទេសចិននោះហើយដោយវាជាផ្នែកនៃគ្រាប់រ៉ុក្កែតក្រុមហ៊ុនមួយឬផ្កាយរណបមួយ។
នេះបើតាមក្រុមអ្នកជំនាញនៅក្នុងខេត្តនេះបានធ្វើការវិភាគដើម្បីកំណត់អត្តសញ្ញាណវត្ថុនោះនិងអាជ្ញាធរពាក់ព័ន្ធលើបញ្ហានេះ ហើយបានផ្អែកលើសេចក្តីថ្លែងការណ៍រដ្ឋបាលអវកាសជាតិប្រទេសចិន (China National Space Administration) នៅ
ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤។ សូមរំឭកថា ទីក្រុងមួយនៃខេត្តTsitsihar បានរាយការណ៍ជាបន្ទាន់ពីវត្ថុមិនស្គាល់អត្តសញ្ញាណជាច្រើនដែលហាក់ដូចជាបានធ្លាក់ចុះពីលើមេឃកាលពីថ្ងៃសុក្រ ប៉ុន្តែពេលនេះសេចក្តីថ្លែងការណ៍របស់អវកាសចិនបានប្រកាស បញ្ជាក់អត្តសញ្ញាណវត្ថុនោះហើយ។