ករណី​ចោទប្រកាន់ថា​មា​ន្ត្រី​យោធារ​ជំរិត​ទារលុយ​៧០ម៉ឺនរៀល ​ក្រោយពី​បើក​ការស៊ើបអង្កេត​សង្ស័យ​មាន​ជនខិលខូច​លួច​ប្រើប្រាស់​ឈ្មោះ​អង្គភាព​

0

​កំពង់ធំៈ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​សឹក​រង​កំពង់ធំ បាន​ប្រតិកម្ម​យ៉ាង ខ្លាំង​ខណៈពេល​ដែលមាន ព័ត៌មាន​លេច​លឺថា មាន​យោធា​អែម​អាង​ថា យកលុយ​ពី​អ្នកដឹកឈើ ចំនួន​៧០​ម៉ឺន ទៅអោយ​មេព្រៃ​ទំរីង កាលពី​យប់​ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ ២០១៦​កន្លងមកនេះ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បានដាក់​បទបញ្ជា​យ៉ាង​ក្តៅគគុក ស្រាវជ្រាវ​ជា​បន្តបន្ទាប់​គ្រប់​មន្ត្រី​សង្ស័យថា​មានការ​ពាក់​ព័​ន្ឋ​ដើម្បី​បំភ្លឺ ទាំង​អ្នកដឹកឈើ ទាំង​មន្ត្រី​សង្ស័យ​រហូតមកដល់​ថ្ងៃទី ១៨ ខែ​មិនា ឆ្នាំ ២០១៦ ទើប​មានការ​សង្ស័យថា ពិតជា​មាន​ជនខិលខូច​បាន​លបលួច ប្រើប្រាស់​ឈ្មោះ​យោធា ក្នុង​គោលបំណង​ធ្វើ​ខូច​និង​ប៉ះពាល់​ក​តិ្ត​យស់​យ៉ាងខ្លាំង​ដល់​អង្គភាព​កងយោធពល​ខេមរៈភូមិន្ទ និង​អង្គភាព​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​។​
​លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បាន​ឲ្យ​ដឹងថា លោក​មិនដែល​មានការ​ពាក់​ព័​ន្ឋ និង ការដឹកជញ្ជូន​ឈើ​របស់​ប្រជាពលរដ្ឋ​ឡើយ រួមទាំង​ហាម​ដល់​មន្ត្រី​របស់លោក​មាន​ការពាក់​ព័​ន្ឋ និង​បទល្មើស​ព្រៃឈើ ថែមទាំង​បានដាក់​ផែនការ​ក្តៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​បាន​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ តែ​ចំពោះ​ប្រជាពលរដ្ឋ​ដឹកឈើ​បន្តិចបន្តួច​សម្រាប់​យក​មក​ធ្វើ​ផ្ទះសំបែង ដោយមាន​ស្នើរ​សុំ​ពី​អាជ្ញាធរ និង​ត្រូវបាន​អនុគ្រោះ​ដោយយោង​តាម​គោលនយោបាយ​របស់​ប្រមុខ​រាជ​រដ្ឋ​បា​ភិ​បាល ឲ្យ​រដ្ឋបាល​ព្រៃឈើ​មានការ​យោគយល់​ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ព្រៃ​សហគមន៍ ។​
​នៅ​ថ្ងៃទី ១៧ ខែ​មិនា ឆ្នាំ ២០១៦ លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បាន​កោះហៅ​លោក ឈាង ម៉ៅ ម្ចាស់​កាឡេ​ថង​ដឹកឈើ​មក​ឆ្លើយបំភ្លឺ និង​ទទួលបាន​ចម្លើយ​ថា នៅ​យប់កើតហេតុ មានទាហាន ម្នាក់អះអាងថា នៅឌឺបេជើងគោ បានជំរិតទាលុយ ចំនួន ១០ម៉ឺនរៀល ទើបគាត់អស់លុយ លុះមកដល់ចុងភូមិ បឹង លោក​ពុំបាន​ស្គាល់ឈ្មោះ​មន្ត្រី​យោធា​ដែល​ជំរិត​ទារលុយ​ចំនួន ៧០​ម៉ឺន​រៀលទាំង​នោះទេ តែ​ក្នុង​គ្រានោះ​លោក បានខ​ល់​ទូរស័ព្ទ​សួរ​មិត្ត​ភ័ក្ក ដែលជា​អ្នក​ធ្លាប់​ស្គាល់​មន្ត្រី​អាជ្ញាធរ ក្នុងស្រុក តែ​ត្រូវបាន​បុគ្គល​ស្លៀកពាក់​ឯកសណ្ឋាន​យោធា ឆក់យក​ទូរស័ព្ទ​មិន​ឲ្យ​ខ​ល​ទៅណា តែ​ក្រោយមក​មាន​អ្នកស្រុក​ជិះ​ម៉ូតូ​ឆ្លងកាត់ ហើយ​អ្នកជិះ​ម៉ូតូ​នោះបាន ប្រាប់ថា​អ្នកយក​លុយ​នោះ​ឈ្មោះ យ៉េ និង​លោក យូ ជា​អ្នករស់នៅ​ជាមួយ​មេព្រៃ លុះ​ក្រោយមក លោក​បើក​កាឡេ​ថង​មកដល់​ចំនុច​ចុង​ភូមិ​ទើប​លោក សឹង សឿង ហៅ ស្មី ស្លៀក​ខោខ្លី អត់​អាវ បាន​អះអាងថា​ខ្លួន​ជាម​ន្ត្រី​កសណ្តាន់ បាន​កាក់​កន្លាំង និង​បង្ខំ​ឲ្យ​បង់លុយ ១៦​ម៉ឺន​រៀល​ចំនួន​២​គ្រឿង តែ​លោក​ពុំមាន​លុយ​អោយ​ទើប​ចាប់​ប្រគល់​ឲ្យ​មេព្រៃ​។​
​លោក ឧ​ត្ត​មេ​នី​យ៍​ត្រី សោម ស៊ុន បានដាក់​បទបញ្ជា​ស្រាវជ្រាវ​ជាបន្ទាន់ ដោយ​ហៅ​អ្នក​សង្ស័យ​ពាក់​ព័​ន្ឋ​ទាំងនោះ​ត្រូវ​បានមក​បំភ្លឺ​ទើប​ដឹងថា​ថ្ងៃកើតហេតុ លោក យ៉េ ជាប់រវល់​ការកូន​បង្កើត ចំណែក​លោក​យូ នៅ​កំពង់ថ្ម សុទ្ធតែ​ពុំបាន​ដឹង​រឿង និង​ពុំមាន​ការពាក់​ព័​ន្ឋ ដែល​ករណីនេះ​សង្ស័យថា មាន​ជនខិលខូច​លួច​ប្រើ​ឈ្មោះ និង​ពាក់​ឯកសណ្ឋាន​យោធា ដូច្នេះ​សំណូមពរ​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ រួមសហការ​ត្រួតពិនិត្យ ជន​ក្លែងបន្លំ និង​ពាក់​ឯ​សណ្ឋាន​យោធា ដើម្បី​ចៀសវាង​ការ​ខូច​កិត្តិយស់​ដល់​អង្គភាព​ក​ង​យោពល​ខេមរៈភូមិន្ទ ។

ដោយ ប៊ុន រដ្ឋា

photo_2016-03-18_15-25-40 photo_2016-03-18_15-25-22