ប្រជា​ពល​រដ្ន​សំដែង​ការព្រួយបារម្ភ​ចំពោះ​ការ​បូ​ប​ខ្សាច់​ដែល​កំពុងតែ​បាក​ដី​ច្រាំង​ជា​បន្តបន្ទាប់​រហូត​ជិត​អស់​ដី​ចំណីផ្លូវ​

0

​កំពង់ធំ​=​ការដ្ឋាន​បូម​ខ្សាច់​មួយកន្លែង​កំពុងតែ​បូម​ខ្សាច់​ខុស​ទីតាំង​ដែល​ធ្វើអោយ​ប្រជា​ពល​រដ្ន​មានប្រតិកម្ម​យ៉ាងខ្លាំងរ​ហូត​បំរុង​ធ្វើការ​បិតផ្លូវ​មិនអោយ​អា​ជីក​ម្ម​បូម​ខ្សាច់​ទាំងនោះ​ធ្វើ​សកម្មភាព​ដឹក​ជ​ញ្ចូ​ន​ខ្សាច់​ចេញ​បាន​ព្រោះតែ​កន្លងមក​ដី​ច្រាំង​ត្រូវបាន​បាក់​ជា​បន្ដបន្ទាប់​រហូត​មកដល់ពេលនេះ​ត្រូវបាន​អាជីវកម្ម​ដាក់​ម៉ាស៊ីន​បូម​ខ្សាច់​ថែមទៀត​ធ្វើអោយមាន​ការព្រួយបារម្ភ​រឹតតែ​ខ្លាំង​ដែល​ធ្វើអោយ​បា​កដី​ចំណីផ្លូវ​របស់​ពួកគេ​។​
តាម​ប្រភព​ព​ត័​មានបាន​អោយដឹងថា​ក្នុង​អាជ្ញាប័ណ្ណ​អនុញាតិ​អោយធ្វើ​ការ​បូម​ខ្សាច់​នៅ​ចំនុច អន្លង់​គរ ក្នុងភូមិ​ឈើទាល ឃុំ​សំបូរ​ស្រុក​ប្រាសាទ​សំបូរបែប​ជា​អាជីវកម្ម​មក​ដាក់​ទីតាំងនៅ​ចំនុច​អន្លង់​ចារឹក ក្នុងភូមិ​កំពង់​ឈើទាល ឃុំ សំបូរ ស្រុក​ប្រាសាទ​សំបូរ​ទៅវិញ​ធ្វើអោយ​ខុស​ទីតាំង​ចំងាយ​១​គីឡូ​មែត្រ​ពី​ទីតាំង​ដែល​អាជ្ញាប័ណ្ណ​អនុញាតិ​។​Image20
ចំណែក​ម្ចាស់​ដែលជា​ថៅកែ​បូម​ខ្សាច់​នោះ​មានឈ្មោះ ហ៊​យ សា​វត រស់នៅ​ក្នុងភូមិ ព្រៃ​ព្រាល (​ខ​)​ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ បាន​ឆ្លើយថា គាត់​មិនបាន​ស្គាល់​ភូមិសាស្ដ្រ​ទីតាំង​ទាំងនេះ​ទេ អាជ្ញាធរ​ស្រុក និង​ឃុំ​ជា​អ្នក​អនុញាតិ​អោយ​ដាក់​ទីតាំង​នេះ ហើយ​អាជ្ញាប័ណ្ណ​លោកមា​ម​សុពលភាព​២​ឆ្នាំ គិតពី​ថ្ងៃទី​១៨ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ ដល់​ថ្ងៃទី​១៨​ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ហើយ​ក្នុង​ផែនដី​តំរូវអោយ​បូម​តែ​២​ហិច​តា​១​អា​ប៉ុណ្ណោះ ពល​រដ្ន​ថា​ការឆ្លើយ​របៀបនេះ​គឺ​ឆ្លើយ​យករួចខ្លួន​ហើយ​ទំលាក់កំហុស​មកលើ​អ្នក​ដ៏​ទៃ​។​Image19
​លោក ខៀវ​ប៉ាង​អភិបាលស្រុក​ប្រាសាទ​សំបូរ​បាន​ឆ្លើយថា​ចាំ​សួរ​ទៅ​មេឃុំ​សិន ក្រោយពី​លោក​ឆ្លើយ​ចាំ​សួរ​មេឃុំ អ្នក​សា​រព​ត័​មាន​ព្យាយាម​ទំនាក់ទំនង​តាម​ទូ​ស័ព្ទ​៥​ដង​តែ​លោក​អភិបាលស្រុក​ពុំ​លើក​ទូ​ស័ព្ទ​ទេ​ប្រហែលជា​ដឹងថា​ខ្លួន​មានការ​ចូលរួមចំណែក​ខុស​ក៏​មិនដឹង​ឬក៏​មិន​ហ៊ាន​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​ទេ​។​Image18
នឹ​ប ចន្ថា ប្រធាន​មន្ទីរ​រ៉ែ​ថាមពល បាន​បញ្ចាក់​អោយដឹងថា​ការ​បូម​ខ្សាច់​នេះ​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ដោយមាន​ការ ឯកភាព​ពី​អាជ្ញាធរខេត្ត ភូមិ ឃុំ ស្រុក និង​ប្រជា​ពល​រដ្ន ដោយ​សិក្សា​ពី​ផលប៉ះពាល​ក្នុងភូមិ​សាស្ដ្រ ក្នុង​ផែនទី​រួចរាល់​ហើយ ប្រជា​ពល​រដ្ន​សួរថា​ហេតុ​អី​មិនដឹង​ពី​ផលប៉ះពាល​៕​ប៊ុន រិទ្ធី​Image2112421828_1692495310998217_1590963757_n