​អំណោយ​មនុស្ស​ធ​ម័​ជា​គ្រឿងឧបភោគ​បរិភោគ​ប្រគ​ល់​ជូន​ជនរ​ង្គ្រោះ​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់​៦២​គ្រួសារ​នៅ​ស្រុក​ម៉ាឡៃ​

0

​បន្ទាយ​មា​ជ័យ​: គ្រួសារ​ជនរងគ្រោះ​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់​៦២​គ្រួសារ នៅ​ស្រុក​ម៉ាឡៃ ត្រូវ​បានទទួល អំណោយ​មនុស្ស​ធ​ម័ ជា​គ្រឿង​ឧបភោគបរិភោគ ស័ង្កសី ជួសជុល​និង សាងសង់​ជូន​នា​ថ្ងៃទី​១៩​មីនា ២០១៦​។​វត្តមាន​ចុ​ុះ​សួរសុខទុក្ខ​គ្រួសារ​ជនរងគ្រោះ​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់​៦២​គ្រួសារ​មាន​ឯកឧត្ដម ប៉ាល់ សំអឿន លោកជំទាវ នួ​ម សុភ័ណ អ្នកតំណាងរាស្ត្រ​ម​ណ្ឌុ​ល​បន្ទាយមានជ័យ លោក សួន បវរ អភិបាលរង​ខេត្ត​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​និង​សប្បរ​ស់ជន​មាន​វត្តមាន​ក្នុងជុំនួប​នេះ​។​photo_2016-04-18_21-33-12
លោក អែម សុខា អភិបាលស្រុក​ម៉ាឡៃ​និយាយថា​: នៅ​ថ្ងៃទី​១១ មីនា​ខ្យល់ក​ន្ទ្រា​ក់​លាយឡំ​រលក​កំដៅ និង​ភ្លៀង​កក់ខែ​នៅ​ចន្លោះ​ម៉ោង ៦​ទៅ​៧ នោះ​បង្ករ​ប៉ះពាល់​ខូចខាត​ផ្ទះ​ពលរដ្ឋ​សរុប​៦២ ខ្នង​ផ្ទះ ក្នុងនោះ​ឃុំ​បឹងបេង​ខូចខាត ២៦ ខ្នង​ផ្ទះ​ហើយ​ខូចខាត​ទាំងស្រុង ៦​ខ្នង​ផ្ទះ ឃុំ​ទួល​ពង្រ​៥​ភូមិ គឺ​ភូមិ​អូរ​អំពិល ភូមិ​ទួលប្រាសាទ ភូមិ​សន្តិភាព និង​ភូមិ​អូរ​ស្រឡៅ​ជ្រុំ ខូចខាត ៣៥​ខ្នង​ផ្ទះ ឃុំ​អូ​សំព័រ​១ ខ្នង​ផ្ទះ និង​ដំបូល​សាលារៀន​១​ខ្នង​។​photo_2016-04-18_21-35-49
លោក សួន បវរ អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​: នេះ​ជា​អ​កុស​ល្យ​ដែល​ពលរដ្ឋ​ក្នុងស្រុក​ម៉ាឡៃ ទទួលរ​ង្គ្រោះ​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់​ដំបូង​គេ ក្នុង​ថ្ងៃ​ភ្លៀង​កក់ ហើយ​ធ្វើអោយ​ផ្ទះសំបែង រលំ​បាក់​ខូចខាត បាត់បង់​ទី​ជំរក​ស្នាក់នៅ​។​
ជាមួយគ្នានេះ អាជ្ញាធរខេត្ត បាន​សហការ​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត សប្បរ​ស់ជន​នាំ អំណោយ​សប្បរ​សធ​ម៍​ចែកជូន​ពលរដ្ឋ​នាពេលនេះ​រួមមាន​: សង្ក​សី ១២​សន្លឹក​អង្ករ​៥០ គីឡូក្រាម គីត​មួយកញ្ចប់ ទឹកត្រី​ទឹកស៊ីអ៊ីវ ក្នុង​១​ខ្នង​ផ្ទះ សម្រាប់​ដោះស្រាយ​ជីវភាព​បណ្ដោះ​អាស​ន្ត​៕​ដោយ​:​ឃិន គ​ន្ធា​