ខេត្តស្វាយរៀង ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល សហការជាមួយកម្លាំល្បាត កងរាជអាវុធខេត្តស្វាយរៀង ធ្វើការតាមចាប់ ខណៈដែលលួចគោគេបានហើយ ក៏ដើរលក់ពេញស្រុក ពេញភូមិ ។ ករណីចោលួចគោនេះ កើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានអ្នកដឹកគោដើរលក់ក្នុងតម្លៃថោក គឺ៨០០០០០រៀល ហើយគ្មាននរណាហានទិញនោះទេ។ ប្រភពបន្តថា គ្រានោះសមត្ថកិច្ចក៏មានការសង្ស័យក៏សួរនាំ ពេលនោះជនសង្ស័យភ័យក៏រត់ចោលគោ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពុងចំឡងដេញចាប់ហើយក៏រត់ទៅជួបកម្លាំងល្បាតរបស់កងរាជអាវុធហត្ថខេត្តស្វាយរៀងក៏ចាប់ខ្លួនបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលតែម្តង។
បើតាមការឆ្លើយរបស់ចោលួចនោះបានប្រាប់ឲ្យដឹងថា រូបគេបានចូលលួចគោនោះតាំងពីម៉ោង៤ទៀបភ្លឺថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ និងបានដើរលក់ឲ្យគេឯង ក៏ប៉ុន្តែគ្មានអ្នកទិញនោះទេ ហើយក៏បានជួនសមត្ថកិច្ចសួរនាំរូបគេភ័យពេកក៏បានរត់ចោលគោទៅជួបកម្លាំងកងរាជអាវុធហត្ថចាប់បានខ្លួន។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលឃុំចំឡង និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕គឹម សេង



































