ខេត្តរតនគិរី ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង២០ និង៣០នាទី នៅចំណុចចំការតាម៉ាប់ស្ថិតក្នុង ភូមិមួយ ឃុំ ឡាមិញ ស្រុកបរកែវ ខេត្តរតនគិរីមានករណី ហិង្សាដោយចេតនា (កាប់និងកាំបិត) ចំកណ្តាលក្បាលបណ្តាលអោយរបួសធ្ងន់។តាមប្រភពពីសមត្តកិច្ចមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះមាន ឈ្មោះ ប្រឹង កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ កំពុងព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកបរកែវ ។
ជនដៃដល់ ឈ្មោះ ម៉ៅ ឆេង ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករដូចគ្នា រត់គេចខ្លួនបាត់។ប្រភពបន្តទៀតថា អ្នកទាំង២នាក់ខាងលើមានស្រុកកំណើតជាមួយគ្នា នៅភូមិ បឹងកេត ឃុំព្រែកកក់ ស្រុក ស្ទឹងត្រង ខេត្តកំពង់ចាម មូលហេតុ ផឹកស្រាស្រវឹង ទាស់សំដីគ្នាទៅវិញទៅមក ។ បច្ចុប្បន្ន កម្លាំងអធិការនគបាលស្រុកបកែវកំពុងស្រាវជ្រាវរកជនដៃដល់



































