​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​យកចិត្តទុកដាក់​ចំពោះ​អតីត​នារី​យុទ្ធជន​

0

 

ភ្នំពេញ.​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បានប្រគល់​ថវិកា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​លោកស្រី គង់ សារឿន អតីត​ជា​មេបញ្ជាការ​កងអនុសេនាធំ​នារី​ដេ​ោះ​មីន ខេត្តស្វាយរៀង ។ សព្វថ្ងៃនេះ លោកស្រី គង់​សារឿន មាន​អាយុ ៥៩​ឆ្នាំ មាន​ជំងឺ​ស្ពឹក​ផ្នែក​ខាងឆ្វេង​មួយ​ចំហៀង​ខ្លួន ដែល​ធ្វើ​ឲ្យ​ងងឹតភ្នែក ត្រចៀក​ថ្លង់ ហើយ​ដៃ​និង​ជើង​ពិបាក​ក្នុង​ការធ្វើ​ចលនា ហើយ​បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ក្អា​ម ឃុំ​សំបួរ ស្រុក​ស្វាយទៀប ខេត្តស្វាយរៀង​។photo_2016-04-18_21-37-48
ចាប់​តាំង​អង្គភាព​របស់លោក​ស្រី​ត្រូវបាន​រំសាយ​តាំងពី​ថ្ងៃ ២៤ ខែសីហា ឆ្នាំ​១៩៩២ មក លោកស្រី​ពុំមាន​ចំណូល​អ្វី​សម្រាប់​គ្រួសារ​ទេ ហើយ​ខ្លួន​មាន​ជំងឺ​មិនអាច​ធ្វើស្រែ​ចំការ​បាន​ទៀត ធ្វើ​ឲ្យ​លោកស្រី​ជួប​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ photo_2016-04-18_21-37-44 photo_2016-04-18_21-37-41ទឹកចិត្ត និង​សេចក្តី​សណ្តោស​អាណិត និង​ស្រឡាញ់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​នាពេលនេះ​គឺជា​ការយកចិត្តទុកដាក់​ចំពោះ​អតីត​យុវនារី​ដែល​ជួប​ការលំបាក ។​