បន្ទាយមានជ័យ៖កុមារាម្នាក់ម្តាយទៅផ្ញើអោយម្តាយមីងមើលត្រូវឱពុកមារវ៉ៃធ្វើទារុណកម្មបង្អត់បាយត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនករណីអំពើហឹង្សាកាលពីវេលាម៉ោង៨.៣០នាទីថ្ងៃទី១៨ខែមីនាឆ្នាំ២០១៦នៅភូមិសូភីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។ ជនសង្ស័យមានឈ្មោះ លួស សាម៉ន ហៅចាង ភេទប្រុសអាយុ៦៧ឆ្នាំដែលរស់នៅភូមិភូមិសូភីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។ លោកវរះសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានប្រាប់ថា៖ក្រោយពេលទទួលសេចក្តីរាយការណ៍ឈ្មោះ វ៉ាន់ ស៊ីណាត អាយុ៣៥ឆ្នាំ(ជាអ្នកគ្រូបឋមសិក្សាកំពង់ស្វាយ)និងឈ្មោះ នៅ ណាវី ភេទស្រីអាយុ៦៧ឆ្នាំ(អ្នកជិតខាង)បានប្តឹងឈ្មោះ លួស សាម៉ន ហៅចាង បានប្រើអំពើហឹង្សាលើកុមារក្នុងស្ថានទម្ងន់និងបង្អត់អាហារបង្គាំងមិនអោយទៅរៀន។
លោកបានបន្តថា៖កុមារារងគ្រោះមានឈ្មោះ វឿន សុំកែវ ភេទប្រុសអាយុ១២ឆ្នាំ(ជាសិស្សថ្នាក់ទី២)ដែលម្តាយឈ្មោះ វឿន មុំ អាយុ៤២ឆ្នាំមានកូន៥នាក់ស្រី៣នាក់កុមារងគ្រោះជាកូនពៅដែលរស់នៅភូមិកើតហេតុ។ តាមសំដីកុមារារងគ្រោះឈ្មោះ វឿន សុំកែវ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា៖ម្តាយនិងឱពុកចុងរបស់ខ្លួនដោយជីវភាពក្រីក្របានទៅធ្វើទៅប្រទេសថៃមានរយះពេលជាច្រើនឆ្នាំមកហើយដោយយកខ្លួនមកផ្ញើម្តាយមីងឈ្មោះ វឿន រ៉ា អយុ៤០ឆ្នាំនិងឱពុកមានឈ្មោះ លួស សាម៉ន ហៅចាង។ក្រោយពេលផ្ញើគឺនៅពេលដែលម្តាយមីនមិននៅផ្ទះត្រូវបានឱពុកមាវ៉ៃធ្វើបាបនិងបង្អត់អាហារ មិនអោយទៅរៀនកើតមានជាញឹកញាប់មកហើយ។
តែនៅវេលាម៉ោង៥.៣០នាទីថ្ងៃទី១៧ខែមីនាឆ្នាំ២០១៦ក្រោយពេលដែលម្តាយមីងទៅភ្នំពេញត្រូវបានឱពុកមារវ៉ៃធ្វើបាបដោយបន្ទះឫស្សីរនៀបរហូតដល់ប្រះឆ្អឹងករដៃស្តាំនិងរបួសជាំពេញខ្លួននិងបង្អត់បាយមិនអោយទៅសាលារៀន។តែបានលួចទៅរៀនត្រូវបានអ្នកគ្រូឈ្មោះ វ៉ាន់ ស៊ីណាត ឃើញស្ថានភាពបានសួរនាំនិងនាំមកប្តឹងកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ។ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបន្តថា៖ក្រោយពេលអ្នកគ្រូនាំកុមាររងគ្រោះមកប្តឹងនិងពិនិត្យមើលស្ថានភាពកុមារងគ្រោះដែលមានសភាពធ្ងន់ធ្ងរលោកវរះសេនីយ៍ត្រី ព្រហ្ម ថេង នាយការិយាល័យព្រម្មទ័ណ្ឌទីបញ្ជាការកងរាជអាវុធហត្ថខេត្តដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លួស សាម៉ន ហៅចាង ។
លោកបានបញ្ជា្កក់ថា៖តាមចម្លើយជនសង្ស័យឈ្មោះ លួស សាម៉ន ហៅចាង បានសារភាពគឺខ្លួនពិតជាបានវ៉ៃធ្វើទារណកម្មទៅលើកុមាររងគ្រោះពិតម៉ែនតែដែលវ៉ៃគឺបង្រៀនអក្សរមិនព្រមស្តាប់និងចេញពីសាលារៀនលើសម៉ោងទើបវ៉ៃប្រមានតែមិនឹកស្មានថា៖ជ្រុលដៃបណ្តាលរបួសពេញខ្លួនរហូតប្រេះឆ្អឹងករដៃស្តាំ។ក្រោយពេលសាកសួរហើយនិងបណ្តឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕



































