ពិធីចែកអំណោយជាមួយប្រជាពលរដ្ឋទីទ័លក្រនៅឃុំខ្វាវ ស្រុកជីក្រែងSophatNews

0

សៀមរាប៖កាលពីថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រចំនួន ៣០០គ្រួសារImage3 មកពី០៩ភូមិ ក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលជួបការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ។ ឯកឧត្ត បណ្ឌិត ឃឹម ប៊ុនសុង ក៏សម្តែងនូវការអាណិតអាសូរដល់បង ប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយធម្មជាតិ ហើយដែលជាចំណោទបញ្ហាប្រឈមមួយដែលអាជ្ញាធរយើង ត្រូវធ្វើការដោះស្រាយជាបន្ទាន់ចំពោះបងប្អូន ។ ម៉្យាងទៀតការបម្រែបម្រួលទាំងនេះក៏បានបង្កឡើងពីកត្តាជាធម្មជាតិ និង កត្តាមនុស្ស ក្នុងនោះដោយធនធានធម្មជាតិ ព្រៃឈើត្រូវបានកាប់បំផ្លាញ និង ការជីកលប់បឹងធម្មជាតិ បង្កឲ្យមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង ធ្វើឲ្យបំពុលបរិស្ថាន ធ្វើឲ្យប៉ះ ពាល់ដល់សុខភាពនៃការរស់នៅទៀតផង។ ដើមី្បប្រយុទ្ធនឹងគ្រោះធម្មជាតិទាំងនេះ សូមបង ប្អូនត្រូវបញ្ឈប់នូវការកាប់រានព្រៃយកដីធ្វើជាកម្មសិទ្ធ បើនៅតែងបន្តទៀតនោះ បងប្អូនក៏កាន់រងគ្រោះដោយធម្មជាតិកាន់តែខ្លាំងជាងនេះទៅទៀត ព្រមទាំងបង្កឲ្យបងប្អូនទទួលរង់គ្រោះដោយបញ្ហាផ្សេងៗទៀតផង ។ ឯកឧត្តម បណ្ឌិតបានបន្តទៀតថា ជាក់ ស្តែងនៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ដែលមានទំនប់អាងទឹកដ៏ធំមួយ ដែលប្រជាពលរដ្ឋហៅថា ទំនប់ម្កាក់ ដែលបានកំពុងសាងសង់ដោយក្រុមហ៊ុនចិន។ ឯកឧត្តម បណ្ឌិតក៏បានលើកផងដែរ ពីការសម្របសម្រួលរបស់រាជរដ្ឋាភិបាល ក្នុងការមិនឲ្យមានប័ណ្ណ បើកបរម៉ូតូ ក្រោម១២៥សេសេ និង ការមិនយកប្រាក់កាស ក្នុងការកាត់ឈ្មោះចែកនូវអចលនៈទ្រព្យ ដែលជាអំណោយរបស់ឪពុកម្តាយ ជីដូន ជីតា ជូនដល់កូនចៅឡើយ ។ ព្រមទាំងត្រូវនាំគ្នាគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោក ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និង បើកបរគ្មានជាតិស្រវឹង ។ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំង ៣០០គ្រួសារ ដោយមួយគ្រួសារទទួលបាន មី០១កេស ទឹកត្រី ១យូរ . ទឹកស៊ីអ៊ីវ ០១យូរ ប៊ីចេង ១ថង អង្ករ ២៥គក្រផងដែរ ៕ដោយ ស៊ាន សុផាតImage1 Image6 Image5 Image4 Image3 Image2