ខេត្តសៀមរាប៖ សមត្ថកិច្ចប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង័្សយ០២នាក់ទៅកាន់សាលា ដំបូងខេត្តពីករណីចាត់ចែងនិងប្រើបា្រស់នៅសាធាតុញៀនដោយខុសច្បាប់ ហើយការចុះធ្វើសកម្មភាព បង្ក្រាបករណីចាត់ចែងនិងប្រើបា្រស់ ដោយខុសច្បាប់នៅសាធាតុញៀន ហើយឈានដល់ធ្វើការឃាត់
ខ្លួនបានចំនួន២នាក់ បានធ្វើទ្បើងកាលពីវេលម៉ោ២១និង០០នាទីក្នុងថ្ងៃទី១៧ ខែមិនាឆ្នាំ២០១៦
ដោយរួមសហការជាមួយកំលាំងការិយាល័យការពារនិងអន្តរាគមន៏បានចុះធ្វើាកម្មភាពបង្ក្រាបករណីខាងលើស្ថិតនៅចំណុចភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ។
លោកវរៈសេនីយ៍ទោ អ៊ុំ សាអាត ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ៤នាក់ដែល សមត្ថកិច្ចឃាត់ខ្លួនមាន ១ ឈ្មោះ ទ្រីវ៉ាន់ធីភេទប្រុស កើតនូវឆ្នាំ១៩៩៤មុខរបរធ្វើស្រែ រស់នូវភូមិអន្លុងព្រីង ឃុំអន្លុងសំណរស្រុកជីក្រែង សៀមរាប
ឃាត់ខ្លួននូវ ថ្ងៃទី១៧ខែមិនាឆ្នាំ២០១៦ ពីបទចាត់ចែងនិង ប្រើបា្រស់ ២ឈ្មោះស្រៀងភីអៀង
ភេទប្រុសកើតនូវឆ្នាំ ១៩៨៨មុខរបរសន្តិសុខlsaរស់នូវភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឃាត់ខ្លួននូវម៉ោង២៣និង០០នាទី ថ្ងៃទី១៧ខែមិនាឆ្នាំ២០១៦ ពីបទចាត់ចែងនិង ប្រើបា្រស់
ដកហូតបានឧបករណ៏ប្រើបា្រស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០២គ្រឿង
បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅល្ងាច ថ្ងៃទី១៨ខែមិនា ឆ្នាំ២០១៦ដើម្បីចាត់ការបន្ត។



































