ជម្រកត្រីពងកូនរាប់រយហិតាត្រូវដុតឆេះអស់សហគមន៍សង្ស័យជនល្មើសជាអ្នកនេសាទខុសច្បាប់

0

សៀមរាប៖ ចាប់ពីថ្ងៃទី១៦រហូតដល់ថ្ងៃ១៨ខែមីនា ឆ្នាំ២០១៦ ប្រធានសហគម៍ត្រពាំងច្រាំងសហការណ៍ជាមួយអង្គការ ការពារបរិស្ថាននឹងអភិវឌ្ឃន៍ បានធ្វើការចុះល្បាតនិងឃ្លាំមើលព្រៃលិចទឹកនៅតាមមាត់បឹងទន្លេសាបស្ថិតនៅត្រង់ចំណុចប៉ែកខាងត្បូងស្រុកពួក ឃុំសសស្ដម្ដ ស្រុកពួកខេត្ត12722000_243045026037940_291835950_nសៀមរាប។លោកពីង ឆុង ប្រធានសហគមន៍ត្រពាំងច្រាំង បានឲ្យដឹងថា ខណៈពេលដែលក្រុមការងារសហគមន៍និងអង្គការ ការពារបរិស្ថាននិងអភិវឌ្ឈន៍បានសហការចុះល្បាត់មើលព្រៃលិចទឹកដែលស្ថិតក្នុងភូមិសាស្ត្រខាងលើក៍ប្រទះឃើញក្រុមអ្នកនេសាទខុសច្បាប់មួយក្រុមមានគ្នាប្រមាណ៧នាក់កំពុងធ្វើសកម្មភាពឆក់ត្រីនៅតំបន់អភិរក្សមេពូជត្រី បន្ទាប់មកអ្នកឆក់ត្រីចំនួន៧នាក់បានរត់ចោលនិងបន្សល់ទុកម៉ាស៊ីនឆក់ត្រីចំនួនប្រាំគ្រឿង បច្ចុប្បន្នវត្ថុតាំងទាំងនោះ ត្រូវប្រមោលមករក្សារទុកនៅកន្លែងសហគម៍ត្រពាំច្រាំងដើម្បីរងចាំនូវការសើបអង្គេតនិងផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ចំណែកឯព្រៃលិចទឹកដែលជាជម្រកត្រីពងកូនស្ថិតនៅតំបន់អភិរក្សមេពូជត្រីត្រូវបានជនល្មើសដុតឆេះរាល់ដាលអស់រាប់រយហិតាដោយពុំមាននរណាម្នាក់អាចជួយពន្លត់និងជួយរារាំងបានឡើយ៕ដោយ ស៊ាន សុផាត12674517_243040156038427_357014043_n Image31 Image29 12722000_243045026037940_291835950_n