ខេត្តរតនគិរី៖ យ៉ាងហោចណាស់មានយុវជនស្ទាវ២នាក់ធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយជួបនូវឧបថហេតុគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង៥នឹង៣០នាទីថ្ងៃទី២១ខែមិនាឆ្នាំ២០១៦តាមបណ្តោយផ្លូវជាតិលេខ៧៨ស្តិតនៅភូមិភ្នំ សង្កាត់យក្សឡោមក្រុងបានលុងខេត្តរតនគិរី។បើតាមការឲ្យដឹងពីលោកជាង ហឿង នាយប៉ុស្ថ៍នគបាលរដ្ឋបាលសង្កាត់យក្យឡោមបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នឹងរបួសត្រូវបានគេស្គាល់ទី១ឈ្មោះធី សុខជាភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង(ស្លាប់ធ្លាយខួរ)ទី២ ឈ្មោះម៉ែតណូរៃ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរអីស្លាមមុខរបរកម្មករសំណង(ស្លាប់ធ្លាយខួរ)ទី៣ ឈ្មោះម៉ែតខូរៃ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរអីស្លាប់មុខរបរកម្មករសំណងបានរងរបួសធ្ងន់ត្រូវបានសមត្តកិច្ចដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យបង្អែកខេត្តអ្នកទាំង៣មានទីលំនៅភូមិ២ សង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី។
លោកបន្តទៀតថា ជនរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវs ពណ៍ខ្មៅគ្មានស្លាកលេខជិះគ្នា៣នាក់ក្នងទិសដៅពីលិចទៅកើតចំណែកគោយន្តកែច្នៃបើកបរក្នុងទិសដៅពីលិចទៅកើតដូចគ្នាខណះមកចំណុចកើតហេតុខាងលើគោយន្តបានបត់ឆ្វេងចូលចំការអ្នកបើកបរគោយន្តខ្វះការប្រុងប្រយ័ត្នស្របពេលម៉ូតូបើកក្នុងល្បឿនលឿនបំរុងជែងមិនផុតក៍បានបុកពេញទំហឹងតែម្តង។
ក្រោយពីកើតហេតុម្ចាស់គោយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកគោយន្តនៅកន្លែងកើតហេតុបន្ទាប់ពីសមត្តកិច្ចបានវាស់វែងនាំយកគោយន្តនឹងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។រីឯសាកសពត្រូវបានសមត្តកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ: យក្សឡោម




































