គ្រោះ​រាំង​វែង​អន្លាយ​ខេត្ត ស្នើរ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ការប្រើប្រាស់​ទឹក​ព្យុះ​កន្ត្រាក់​លាយឡំ​រន្ទះ និង​គ្រោះធម្មជាតិ​ផ្សេងទៀត​

0

​បន្ទាយមានជ័យ​: គ្រោះរាំងស្ងួត​វែង​អន្លាយ ចាប់​ចុងឆ្នាំ​២០១៥ រហូតដល់​ខែ​កក្ត​ដា​ឆ្នាំ​២០១៦ ទើប​មាន​ភ្លៀង​កក់ខែ ដែល​នាំមក​រលក​កំដៅ និង​ខ្យល់ព្យុះ​កន្ត្រាក់ កង្វះ​ទឹក​បរិភោគ​ប្រើប្រាស់​និង​ស្រោចស្រព​កសិផល​ពលរដ្ឋ ជា​បញ្ហា​ចំបង និង​ជា​គ្រោះធម្មជាតិ​ដែល​និង​អាច​កើន​មាន​ឡើង ប៉ះ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដូច្នេះ​ពលរដ្ឋ​និង​អជ្ញាធ​ម៏​ត្រូវ​ត្រៀម​លក្ខ​ណះ ដើម្បី​ទប់ទល់​និង​បញ្ហារ​ដែល​កើតឡើង​ជាយថាហេតុ​ទាំងនេះ នេះ​តាម​ការលើកឡើង​របស់​ឯកឧត្ដម​គោ​ស៊ុ​សារឿ​ត អភិបាល​នៃ​គណ​:​អភិបាលខេត្ត​បន្ទាយមានជ័យ ក្នុង​ពិធី​សម្ពោធ សាលា​ធម្មសភា​វត្ត​សុវណ្ណ​ស​ត្ថា​រាម​ទាន​ខ័​ណ្ឌ ស្ថិតក្នុង​ឃុំ​ទាន​កាំ ស្រុក​ព្រះ​នេ​ត​ព្រះ​នា​ព្រឹក​ថ្ងៃទី ២១ មីនា​២០១៦​។​photo_2016-04-20_15-05-52
លោក លី សុវណ្ណ​រិ​ទ្ធ អភិបាលស្រុក​ព្រះ​នេ​ត​ព្រះ រាយការណ៍​ថា​: សាលា​ធម្មសភា ១​ខ្នង ស្ថាបនា​ឡើង​ពី​បេតុង ប្រក់​ស័ង្កសី ជា​សមិទ្ធផល​កើតឡើង​ពី​កម្លាំង​សទ្ធា​របស់ ឯកឧត្ដម ឧ​ប​នាយ​រដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ពុទ្ធបរិស័ទ​គ្រប់ទិសទី​ក្នុង​ខេត្ត មាន​បណ្ដោយ ៤០​ម ទទឹង​២០​ម កំពស់​១៩​ម ហើយ​បានបញ្ចប់​ការសាងសង់​រួច​ជា​ស្ដាពរ នៅ​ដើមឆ្នាំ​២០១៥ ចំណាយ​ថវិការ​សរុប​ចំនួន ១៣៤.៧៧០​ដុល្លា​អាមេរិក ។​photo_2016-04-20_15-05-34
ឯកឧត្ដម គោ​ស៊ុ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា​: ទី​អារាម​ជា​ថ្នាល​អប់រំ​វិស័យ​ពុទ្ធសាសនា រាល់​សមិទ្ធផល​ដែល​កើតឡើង ក្នុង​ទី​អារាម​ដូចជា​សាលា​ធម្មសភា បានបង្ហាញ​ពី​ការចូលរួម​របស់​ពុទ្ធ​បរិស័ទ ដើម្បីអោយ​ទី​អប់រំ​នេះ​មានការ​អភិវឌ្ឍន៍​ឈានឡើង​បន្តបន្ទាប់​។​photo_2016-04-20_15-05-31
ចំពោះ​ភាពរាំងស្ងួត ឯកឧត្ដម គោ​ស៊ុ សារឿ​ត​ស្នើរ​អោយ​អជ្ញាធ​ម៍ និង​ពលរដ្ឋ ត្រៀមលក្ខណ​: រក្សារ​ទឹក ស្ដារ​ស្រះ​ស្ទឹង​បឹង​ត្រពាំង ដែល​គោក​រីង ដើម្បី​ទុក​ស្តុ​ប​ទឹក សម្រាប់​ប្រើប្រាស់ និង​ស្រោចស្រព ដំណាំ​កសិកម្ម ព្រមទាំង​ត្រៀមលក្ខណ​:​គ្រោះធម្មជាតិ​ផ្សេងៗ គោរព​ច្បាប់​ចរាចរណ៍ និង​គេច​អោយ​ផុតពី​គ្រឿងញៀន​ផងដែរ​៕​ដោយ​: ឃិន គ​ន្ធា​