ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ទោថា ដាលុច ប្រធានមន្ទីរ យុត្តិធម៌នៃបញ្ជាការអាវុធហត្ថ ខេត្តបានដឹកនាំកម្លាំងក្រោមឱវាទចុះបង្ក្រាបករណីគ្រឿងញៀន បានជាបន្តបន្ទាប់ចំនួន១១នាក់ក្នុងខេត្តសៀមរាប រួច
នាំយកមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ។ហេតុការចុះបង្ក្រាបករណីគ្រឿងញៀនរយៈពេល២ថ្ងៃខាងលើគឺនៅថ្ងៃទី១៧និងទី១៨ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅចំណុច សង្កាត់ស្វាយដង្គំ និងសង្កាត់ស្លក្រាម ក្រុងសៀមរាប។លោកវរសេនីយ៍ទោថា ដាលុច ប្រធានមន្ទីរ យុត្តិធម៌នៃបញ្ជាការអាវុធហត្ថ ខេត្តបានប្រាប់ឱ្យដឹងថា ជនសង្ស័យក្នុងចំណោម១៣នាក់ក្នុងនោះអ្នកប្រើប្រាស់៦នាក់ ដែលត្រូវបញ្ជូនទៅមណ្ឌលកែប្រែ និង៧នាក់បញ្ជូនទៅតុលាការមាន ទី១/ឈ្មោះ ឡៃ រម្យមន្នី ហៅវេហាស៍ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប(ជួញដូរ ជាមេក្លោង)ទី២/ឈ្មោះ ហេង ហ៊ីភេទប្រុសអាយុ១៨ឆ្នាំមុខរបរលក់ដូរ ទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប(ជួញដូរ)ទី៣/ឈ្មោះ សោភណ្ឌ័ ផានិត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប (ជួញដូរ) ទី៤/ឈ្មោះ ខាំដែន ឆៃ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរសិស្ស ទីលំនៅភូមិត្រពាំងវែង ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងក្រុងសៀមរាប(ជួញដូរ) ទី៥/ ឈ្មោះ ស៊ន រតនា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប(ជួញដូរ)ទី៦/ឈ្មោះ នូសំណាង ហៅ តឿ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរំចេក ឃុំរំចេកស្រុកបន្ទាយស្រី ខេត្តសៀមរាប(ជួញដូរ)និងទី៧/ឈ្មោះ សោន មករា ហៅង៉ិ ភេទប្រុសអាយុ២៩ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ក្រោយពីសាកសួររួចកម្លាំងជំនាញបានធ្ចើការដកហូតបានវត្ថុតាងរួមមាន៖ម្ស៉ៅគ្រឿមពណ៌សថ្លាប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ស្មើនឹងទម្ងន់៨.៩ក្រាម ទូរស័ព្ទដៃ១២គ្រឿង ម៉ូតូ១គ្រឿង និងឧបករណ៍ច្នៃជក់មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១៩ខែមិនាឆ្នាំ២០១៦ ដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់។ចំណែក
ជនសង្ស័យ៦នាក់ផ្សេងទៀត ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរៀបចំសំណុំរឿងបញ្ជូនទៅកាន់មណ្ឌលស្តារនិតិសម្បទា បន្សាបជាតិញៀន ដែលស្ថិតនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប៕




































