ខេត្តព្រះសីហនុ : យុវជនដែលជាជាងឌីហ្សាញម៉ូតម៉ូតូ ត្រូវបានប៉ូលីសអធិការដ្ឋាននគរបាល ក្រុង ធ្វើការចាប់ខ្លួនភ្លាមៗ ខណៈជនសង្ស័យរូបនោះ ត្រូវស្ត្រីរងគ្រោះជាជនជាតិបរទេសម្នាក់ប្តឹង ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ (យកម្រាមដៃរុកប្រដាប់ប្រភេទ) ហេតុការណ៍ចាប់ខ្លួននេះបានធ្វើឡើង នៅយប់ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៦ នៅត្រង់ចំណុច តាមបណ្តោយឆ្នេរអូរត្រេះ ស្ថិតក្នុងក្រុមលេខ ២ ភូមិលេខ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ។សមត្ថកិច្ចប៉ូលីសបានអោយដឹងថា ជនសង្ស័យចាប់ខ្លួនខាងលើ មានឈ្មោះ គា ហេង អាយុ ២២ឆ្នាំ មុខរបរ ឌីហ្សាញម៉ូតម៉ូតូ មានទីលំនៅក្រុមទី ១៦ ភូមិលេខ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ រីឯជនរងគ្រោះមានឈ្មោះ FROMENT MARJORIE ភេទ ស្រី អាយុ ២៨ឆ្នាំ មុខរបរ ទេសចរណ៍ ជនជាតិ បារាំង កាន់លិខិតឆ្លងដែនលេខ ១២CH២០៧៣៧ ចុះថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១២ ។
នៅចំពោះមុខសមត្ថកិច្ច ជនជាប់សង្ស័យខាងលើបានឆ្លើយសារភាពថា នៅយប់កើតហេតុនោះ ខ្លួនបានដើរលេងតាមឆ្នេរសមុទ្រ ក៏ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះអង្គុយលេងតែម្នាក់ឯង នៅឆ្នេរសមុទ្រ តំបន់អូរត្រេះ ពេលនោះខ្លួនក៏បានទៅនិយាយលេងពីនេះពីនោះ ជាមួយនឹងស្ត្រីរងគ្រោះ ក្រោយមកខ្លួនគិតថា ស្ត្រីរងគ្រោះហាក់បីដូចជាមានអារម្មណ៍ជាមួយខ្លួន ក៏បានទៅជិតស្ត្រីរងគ្រោះ ហើយក៏បានស្ទាបអង្អែល បន្ទាប់មកក៏យកដៃទៅស្ទាបប្រដាប់ភេទ ក្នុងគោលបំណង ឲ្យស្ត្រីរងគ្រោះមានអារម្មណ៍ ប៉ុន្តែក្រោយពីខ្លួនបានលូកស្ទាបបានបន្តិច ក៏ស្រាប់តែស្ត្រីរងគ្រោះ ស្រែកឆោឡោឡើងផ្អើលគេផ្អើលឯងពេញទីនោះ ហើយខ្លួនក៏ត្រូវសមត្ថកិច្ចប៉ូលីសធ្វើការចាប់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ក្រោយពីប៉ូលីសធ្វើការសាកសួររួច ក៏បានកសាងសំណុំរឿង និង បានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៦នេះហើយ ដើម្បីចាត់ការនីតិវិធីច្បាប់ ៕ កោះពស់