បន្ទាយមានជ័យ ៖ សង្កាត់ផ្សារកណ្តាលគឺជាសង្កាត់មួយដែលទើបតែបំបែក ពីសង្កាត់ប៉ោយប៉ែតនែក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមអនុក្រឹតលេខ ១០២ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ របស់រដ្ឋាភិបាល ដែលមានព្រំប្រទល់ខាងលិចទល់និងសង្កាត់ប៉ោយប៉ែត ខាងកើតទល់និងសង្កាត់និមិត្ត ខាងជើងទល់និងស្រុកអូរជ្រៅនិងប្រទេសថៃ ខាងត្បូងទល់និងប្រទេសថៃ ដែលមានចម្ងាយពីរាជធានីភ្នំពេញប្រមាណជា ៤០០គីឡូម៉ែត្រ មានផ្ទៃដីសរុប៧,៥៨១.១១ហិចតា មានភូមិចំនួន១០ភូមិ ក្រុមចំនួន២១១ក្រុម មានប្រជាពលរដ្ឋចំនួន៦,៣២៣គ្រួសារ មនុស្សរាយសរុបចំនួន២៦,០១០នាក់ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និង ចៅសង្កាត់ ពីគណៈបក្សប្រជាជន បានផ្លាស់ប្តូរពីដីព្រៃគ្មានមនុស្សនៅទៅជាដីលំនៅដ្ឋាន ចម្ការ រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ដែលស្ទឺរតែមិនជឿសោះក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ ។
លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលដែលត្រូវបានប្រជាពលរដ្ឋ បោះឆ្នោតគាំទ្រ ជាចៅសង្កាត់ និងបានចូលកាន់តំណែង ចាប់តាំងពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ បានរៀបរាប់អោយដឹងថា ក្រោមការដឹកនាំដ៏ឆ្លាតវ័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា និងផែនការណ៍វិនិយោគឃុំសង្កាត់ ដោយមានការចង្អុលបង្ហាញពីគណៈអភិបាលខេត្ត និងដឹកនាំជាក់ស្តែងពីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ចាប់តាំងពីបង្កើតសង្កាត់ផ្សារកណ្តាលនេះឡើង លោកបានធ្វើការអភិវឌ្ឍប្រែពីតំបន់ដែលមានមនុស្សនៅតិចតួច មកមានមនុស្សអ៊ូរអរ និងពីដីព្រៃមកជាដីលំនៅដ្ឋានព្រងព្រាត មានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ផ្លូវធ្វើពីប៉េតុងនិងគ្រួសក្រហមខ្វាត់ខ្វែងគ្រប់ទីកន្លែង ព្រមទាំងផ្តល់ការងារជូនប្រជាពលរដ្ឋរាប់ពាន់នាក់តាមរយៈរោងចក្រចំនួន៦រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ។ ទាំងនេះសុទ្ធតែបានមកដោយសារតែកម្ពុជាមានសុខសន្តិភាព មានស្ថេរភាពនយោបាយ ។
ក្រៅពីការអភិវឌ្ឍទាំងអស់ខាងលើ សង្កាត់ផ្សារកណ្តាលក៏មានសាលារៀន នៅជាប់ក្បែរលំនៅដ្ឋានពលរដ្ឋ មានមណ្ឌលសុខភាពចំនួន២ និងមន្ទីរពេទ្របង្អែក១ សម្រាប់ផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ នៅពេលដែមានជម្ងឺដង្កាត់នានា មានមន្ទីរគណៈបក្សប្រជាជនកម្ពុជា មានសាលាសង្កាត់និងប៉ុស្តិ៍រដ្ឋាបាលដ៏ប្រណិត ។ តាមរយៈសម្មិត្តផល និងសេវាសាធារណៈខាងលើ ធ្វើអោយប្រជាពលរដ្ឋក្នុងសង្កាត់ និងពីតំបន់ផ្សេង មានការងារធ្វើមិនចំណាកស្រុក ហើយថែមទាំងបានកាត់បន្ថយភាពក្រីក្រអោយស្ថិតនៅក្រោមកម្រិតទាបបំផុត ។
ជាមួយនិងការរីកចម្រើនយ៉ាងឆាប់រហាស់ស្ទឺរតែមិនជឿនេះ លោក ឃឹន គន្ធា ដែលជាប្រជាពលរដ្ឋមួយរូបក្នុសង្កាត់ផ្សារកណ្តាល បានអោយដឹងថា សង្កាត់ផ្សារកណ្តាលបានផ្តល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋបានយ៉ាងល្អតាមរយៈ ការបង្កើតអោយមានប្រជាការពារភូមិ ការល្បាតរបស់សមត្ថកិច្ច និងអ្វីដែលជាពិសេសជាងនេះទៅទៀត គឺប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា ធ្វើអោយប្រជាពលរដ្ឋក្នុងសង្កាត់មានការជឿទុកចិត្ត និងគាំទ្រយ៉ាងស្មោះស្ម័ក្រលើគណៈបក្សប្រជាជនកម្ពុជា ។

លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលបានបន្តអោយដឹងទៀតថា ចំពោះគណៈបក្សប្រឆាំងសម្រាប់សង្កាត់របស់លោក គឺពុំមានសកម្មភាពអ្វីធំដុំដែលអាចលេចធ្លោបានឡើយ ទាំងសកម្មភាពជាមួយពលរដ្ឋ ទាំងក្នុងក្រុមប្រឹក្សាពុំមានការជំទាស់អ្វីទេ មានតែការគាំទ្រអនុម័តតាមផែនការណ៍ ។ អ្វីដែលពួកគាត់មិនអាចធ្វើបានដោយសារតែ សង្កាត់របស់លោក ក្រៅពីការអភិវឌ្ឍ ទាំងរូបលោក និងក្រុមការងារគណៈបក្សប្រជាជនកម្ពុជាគ្រប់ជានថ្នាក់ បាន
យកចិត្តទុកដាក់បំពេញនូវតម្រូវការចាំបាច់មួយចំនួនធំរបស់ប្រជាពលរដ្ឋ ដូចជាការប្តូរនៅលំនៅដ្ឋានមិនសមរម្យទៅជាលំនៅដ្នានថ្មីរឹងមាំងនិងសមរម្យ ព្រមទាំងការឧបត្ថមជាថវិការ និងគ្រឿងឧបភោគ បរិភោគ ដល់ចាស់ជរា គ្មានទីពឹង និងគ្រួសារជួបការលំការលំបាក ៕



































