ជនរ​ង្គ្រោះ​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់​៦២​គ្រួសារ​នៅ​ស្រុក​ម៉ាឡៃ​ទទួល​អំណោយ​ពី​អ្ន​តំណាងរាស្ត្រ​និង​អាជ្ញាធរខេត្ត​

0

​បន្ទាយ​មា​ជ័យ​: អំណោយ​មនុស្ស​ធ​ម័ ជា​គ្រឿង​ឧបភោគបរិភោគ ស័ង្កសី សម្រាប់​ជួសជុល​និង សាង​សង់ផ្ទះ​ត្រូវបាន​អ្នកតំណាងរាស្ត្រ​ម​ណ្ឌុ​ល​បន្ទាយមានជ័យ​មាន​ឯកឧត្ដម ប៉ាល់ សំអឿន លោកជំទាវ នួ​ម សុភ័ណ និង​អាជ្ញាធរខេត្ត​នាំយក​ប្រគល់​ដល់​គ្រួសារ​ជនរងគ្រោះ​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់​៦២​គ្រួសារ នៅ​ស្រុក​ម៉ាឡៃ កាលពី​ចង​សប្តាហ៍​កន្លងទៅនេះ​។​

លោក អែម សុខា អភិបាលស្រុក​ម៉ាឡៃ​និយាយថា​:​កាលពី​ថ្ងៃទី​១១ មីនា​កន្លងទៅ​មាន​ខ្យល់ក​ន្ទ្រា​ក់​លាយឡំ​និង​ភ្លៀង​កក់ខែ​នៅ​ចន្លោះ​ម៉ោង ៦​ទៅ​៧ បង្ករ​ប៉ះពាល់​ខូចខាត​ផ្ទះ​ពលរដ្ឋ​សរុប​៦២ ខ្នង​ផ្ទះ ក្នុងនោះ​ឃុំ​បឹងបេង​ខូចខាត ២៦ ខ្នង​ផ្ទះ​ហើយ​ខូចខាត​ទាំងស្រុង ៦​ខ្នង​ផ្ទះ ឃុំ​ទួល​ពង្រ​៥​ភូមិ គឺ​ភូមិ​អូរ​អំពិល ភូមិ​ទួលប្រាសាទ ភូមិ​សន្តិភាព និង​ភូមិ​អូរ​ស្រឡៅ​ជ្រុំ ខូចខាត ៣៥​ខ្នង​ផ្ទះ ឃុំ​អូ​សំព័រ​១ ខ្នង​ផ្ទះ និង​ដំបូល​សាលារៀន​១​ខ្នង​។​IMG_7904
លោក សួន បវរ អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​: នេះ​ជា​អ​កុស​ល្យ​ដែល​ពលរដ្ឋ​ក្នុងស្រុក​ម៉ាឡៃ ទទួលរង​គ្រោះ​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់​ដំបូង​គេ ក្នុង​ថ្ងៃ​ភ្លៀង​កក់ ខែ​ហើយ​ធ្វើអោយ​ផ្ទះសំបែង រលំ​បាក់​ខូចខាត បាត់បង់​ទី​ជំរក​ស្នាក់នៅ​ទើប​អាជ្ញាធរខេត្ត បាន​សហការ​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត សប្បរ​ស់ជន​នាំ អំណោយ​សប្បរ​សធ​ម៍​ចែកជូន​ពលរដ្ឋ​នាពេលនេះ​រួមមាន​: ស័ង្កសី ១០០០ សន្លឹក សម្រាប់​៦២​ខ្នង​ផ្ទះ អង្ករ​៥០ គីឡូក្រាម គីត​មួយកញ្ចប់ ទឹកត្រី​ទឹកស៊ីអ៊ីវ ទទួល​ក្នុង​១​ខ្នង​ផ្ទះ សម្រាប់​ដោះស្រាយ​ជីវភាព​បណ្ដោះ​អាស​ន្ត​៕​
`