ស្ទឹងត្រែង៖បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តសាំយ៉ុងបុកពេញទំហឹងបណ្តាលអោយ ស្ត្រីម្នាក់បានស្លាប់និងមនុស្ស២នាក់រងរបួសធ្ងន់ នៅនិងកន្លែង កើតហេតុ និងបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ចំណែករថយន្តត្រូវបានរត់គេចបាត់ស្រមោល។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ខែមិនាឆ្នាំ២០១៦នៅចំណុចស្ពានអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់- ក្រុង- ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចចរាចរបានអោយដឹងថា ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ១ឈ្មោះចៃ ឡាក់ ភេទប្រុស អាយុ៣៨ឆ្នាំ (រត់ម៉ូតូឌុប) មានទីលំនៅក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។២ឈ្មោះស្រី លាក់ អាយុ៦ឆ្នាំំ រួមដំណើរជាមួយម្តាយឈ្មោះយឹម ចាត ភេទស្រី អាយុ៣១ឆ្នាំ(ស្លាប់)មានស្រុកកំណើតព្រៃគុយ ក្រុងស្ទឹងសែន ខេត្តកំពុងធំ ទីលំនៅបច្ចុប្បន្ន ភូមិស្រះព្រៃឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ចំណែកម្ចាស់រថយន្តសាំយ៉ុង មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុបានបើករត់គេចបាត់ស្រមោល។
សមត្ថកិច្ចបានបន្តអោយដឹងទៀតថានៅមុនកើតហេតុគេបានឃើញ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុប បើកម៉ូតូម៉ាកវ៉េវពណិ៍ខៀវគ្មានស្លាកលេខ ដឹកស្ត្រីម្តាយកូន២នាក់ ក្នុងទិសដៅពីជើងមកត្បូងបត់ឆ្វេង មិនបានមើលក្រោយ ខណៈនោះ ក៏មានរថយន្តម៉ាសាំ ដឹកអ្នកដំណើរកមពីក្រោយ ក្នុងទិសដៅស្របគ្នាបានបុកពីក្រោយពេញទំហឹងបណ្តាលស្ត្រីម្នាក់ស្លាប់កូនរបួសធ្ងន់ និងអ្នកបើកបរម៉ូតូរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។

ក្រោយកើតហេតុគេបានឃើញ នគរបាលចរាចរផ្លូវគោកខេត្តចុះមកធ្វើការវាស់វែង នាំយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកខេត្ត។ចំណែករថយន្តដែលរត់គេចសមត្ថកិច្ចពុងស្វែងរកដើម្បីចាត់ការតាមផ្លូវច្បាប់៕


































