​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​ចំនួន​២​នាក់​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១៧៤ ចំណុច​មុខ​ផ្លូវ​ចូល​វត្ត​ថ្លា​ត ស្ថិតនៅ​ក្នុងភូមិ​ួ​ួ​ល​ក្រឡាញ់ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​រថយន្ត​កាមរី បុក​ជាមួយ​ម៉ូតូ​វ៉េវ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​២​នាក់​។​សមត្ថកិច្ច​ប៉ូលិស បាន​ឲ្យ​ដឹងថា ភាគី​ម៉ូតូ​ឈ្មោះ ឆេង សុខ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​ក្រឡាញ់ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង រងរបួស​ធ្ងន់​ផ្នែក​ខាង​ក្បាល អ្នករួមដំណើរ​ម្នាក់​ជា​កូន​ឈ្មោះ​លី ឆេង អ៊ាង ភេទ​ប្រុស​អាយុ​៤​ឆ្នាំ​រងរបួស​ស្រាល​។​សមត្ថកិច្ច​យើង បាន​អោយដឹងទៀតថា ដោយ​ភាគី​រថយន្ត​ឈ្មោះ តេត ឃឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឯកភាព ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បើកបរ​រថយន្ត​ម៉ាក កាមរី សេរី​១៩៩៣ ពណ៍​ក្រហម​ក្រ​ម៉ៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២c៣៥៦៥ បណ្តាល​ឲ្យ​ខូចខាត​ផ្នែក​ខាងមុខ​។​IMG_1835សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើ​បណ្តាលមកពី​រថយន្ត​បើកបរ​លឿន​មិន​ប្រយ័ត្ន​នៅពេល​យប់​។​សមត្ថកិច្ច បាន​បន្តថា ករណីនេះ ក្រោយពេល​កើតហេតុ អធិការនគរបាល​ស្រុក បាន​ចាត់តាំង​កម្លាំង​ជំនាញ ចុះ​ធ្វើ​កំណត់ហេតុ​និង​ជួយ​អន្តរាគមន៍ យក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក រីឯ​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ច្បាប់​៕IMG_1838 IMG_1837