​បុរស​ម្នាក់​បើករថយន្ត​បុក​បង្គោល​ស្លាក​សញ្ញា​បង្ហាញផ្លូវ​មួយ​ដើម​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​ហើយ​បើក​រត់​គេចខ្លួនបាត់​

0

​ភ្នំពេញ ៖ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​និង​បង្គោល​ស្លាក​សញ្ញា​បង្ហាញផ្លូវ​មួយ​ដើម​បាន​បាក់​រាប​ដល់​ដី ដោយសា​រថយន្ត​មួយគ្រឿង​បុក​រះ​ចំ​ពេញទំហឹង សំណាង​ដែល​ពុំមាន​មនុស្ស​រងគ្រោះថ្នាក់ ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់ស្រមោល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៤ នៅតាម​បណ្ដោយ​មហាវិថី​ព្រះ​ន​រោ​ត្ដម​កែង​ផ្លូវ​លេខ​២៨៨ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។​ ​

បើតាម​សំដី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា ស៊ើប ពណ៌​សំបក​ឪឡឹក មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​បង្ក​ក៏​រេ​ចង្កូត​ទៅខាង​ស្ដាំ​បុក​បង្គោល​ស្លាក​សញ្ញា​បង្ហាញ​ផ្លូវ​មួយ​ដើម​និង​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​ទៀត​បាក់​រាប​ដល់​ដី​។

បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្ក​បាន​ឈប់​មួយសន្ទុះ​រួច​ក៏​បន្ថែម​ល្បឿន​ទៅមុខ​គេចខ្លួន​បាត់ស្រមោល សំណាង​ដែល​នៅក្នុង​ហេតុការណ៍​នេះ​ពុំមាន​មនុស្ស​រងគ្រោះថ្នាក់​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ត្រួតពិនិត្យ​និង​កំពុង​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​បង្ក​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕Image1 Image2