ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៦ ជនសង្ស័យ បានធ្វើសកម្មភាពលួចគោ របស់ប្រជាពលរដ្ឋចំនួន២ក្បាល នៅចំណុចភូមិសហគមន៍ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលម្ចាស់យកទៅចងអោយសុីស្មៅនៅខាងក្រោយផ្ទះ ពេលនោះក្រុមជនសង្ស័យ កំពុងលួចស្រាយគោ ត្រូវបានកូនក្មេងជាម្ចាស់គោបានឃើញទាន់ ហើយបានរត់មករាយការណ៍ អោយលោកវរសេនីយ៍ទោ ស៊ុំ សារឿន មេបញ្ជាការវរះសេនាតូច ការពារព្រំដែនគោកលេខ៩០៥ នៅពេលនោះ លោកបានរៀបចំកំលាំង៤នាក់ ដោយសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងប្រិយ៍៤នាក់និងប្រជាពលរដ្ឋ៥នាក់ទៀត បានចុះរុករកកាត់ តាមព្រៃភ្នំ សមត្ថកិច្ចយើងបានរត់ដេញតាម
ប្រកិតៗធ្វើឲ្យក្រុម ជនសង្ស័យទុកគោទាំង២ក្បាលនោះចោលរត់ចូលទៅក្នុងព្រៃបាត់ ហើយសមត្ថកិច្ច រកគោនោះឃើញ នៅវេលាម៉ោង៤និង១០នាទី ថ្ងៃ ខែ ឆ្នាំដដែល ហើយសមត្ថកិច្ចយើង បានប្រគល់គោទាំង២ក្បាលនោះជូនម្ចាស់គោវិញ៕រីឯចំណែកជនសង្ស័យដែលធ្វើសកម្មភាពលួចគោរបស់ប្រជាពលរដ្ឋ សមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ឃាត់ខ្លួន ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕



































