កំពង់ស្ពឺ=បុរសម្នាក់បានស្វែងរកការជួយអន្តរាគមន៏ពីសំណាក់អ្នកសារពត៏មានក្នុងខេត្តកំពង់ស្ពឺក្នុងរឿងទំនាស់គ្នារហូតត្រូវម្ចាស់ហាងកាហ្វេចាប់ព្រួតវាយនិងចាក់បាទដៃធ្លាយពីម្ខាងទៅម្ខាងដេរជាច្រើនថ្នេរ ។ក្រោយកើតហេតុក្នុងបទល្មើសជាក់ស្តែងជនរងគ្រោះបានទៅប្តឹងដោយផ្ទាល់មាត់នៅប៉ុស្តរដ្ឋបាលឃុំភ្លាមៗតែអស់លោកប៉ូលីសទាំងនោះមិនបានមានចំណាត់ការភ្លាមៗទៅលើជនល្មើសឡើយ ដែលការពន្យានេះត្រូវជនរងគ្រោះបាននិយាយថា ជាការទទួលសំណូកពីម្ចាស់ហាងខាងលើ ក្នុងរឿងបើកដៃឲ្យលេងល្បែងក្នុងផ្ទៈនេះ ។
ខាងក្រោមនេៈជារឿងពិតដែលបុរសម្នាក់ផ្ញើឲ្យអ្នកសារពត៏មានចុៈផ្សាយពីភាពអយុត្តិធម៌របស់គាត់
បុរសម្នាក់ដែលទទួលរងភាពអយុត្តិធម៏ ពីម្ចាស់ហាងកាហ្វេរ ចាក់អោយធ្លាញដៃ ពីម្ខាងទៅម្ខាង គឺបានកើតឡើងតាំង ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ដែលករណីនេះជារឿងបង្កររបួសស្នាមដោយចេតនាមួយ ដែលបង្ករឡើងដោយម្ចាស់ហាង កាហ្វេរមួយកន្លែង មានតាំងជិតវត្តខ្នារ ស្រុកកងពិសី ខេត្តកំពង់ស្ពឺ ។ មកដល់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦នេះសមត្ថកិច្ចនៅទាន់មានចំណាត់ការណាមួយក្នុងរឿងនេះទេដោយលោកមេប៉ុស្ត ស្នំក្រពើ មិនដែលចូលធ្វើការនោះឡើយ។
ប្រពតពីអ្នកឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបុរសជាជនរងគ្រោះ ឈប់ម៉ូតូនៅលើថ្នល់ ជិតមុខកន្លែងកើតហេតុ ដោយក្នុងដៃមានកាន់ទូរសព្ទ័ដៃនិងមើលទៅក្នុងហាងកាហ្វេដោយសារតែបានឭមាត់ក្រុមអ្នកភ្នាល់ល្បែងឡូឡាផងដែរ ។ស្រាប់តែនោះមានស្ត្រីម្នាក់ទៅសួរនាំជនរងគ្រោះដោយក្នុងនយ័ខា្លចគាត់ជារងគ្រោះថតយករូបភាពនៃការប្រព្រឹត្តល្បែងស៊ីសងរបស់ខ្លួន។ បន្ទាប់មកម្ចាស់ហាងប្តីនិងប្រពន្ធ ពេលនោះ បានដោយ ទាញដៃ ជនរងគ្រោះ ចូលទៅហាងរបស់ខ្លួនហើយក៍មានមនុស្ស២នាក់ផ្សេង ទៀតក៏នៅទីនោះស្រាប់ បានវាយតប់យ៉ាងធ្ងរធ្ងរ និងចាក់ជនរងគ្រោះ បណ្តាលអោយធ្លាយដៃ ពីម្ខាងទៅម្ខាង ដេរជាច្រើនថ្នេរ។ 
ជនរងគ្រោះបានអៈអាងថាមានឈ្មោះ ភា មានទីលំនៅ ភូមិស្តុក ស្រុកបាទីខេត្តតាកែវ ជនបង្ករជនរងគ្រោះមិន បានស្គាល់អត្តញ្ញាណច្បាស់ទេតែបានស្គាល់ម្ចាស់ហាងកាហ្វេដែលជាអ្នកអូសដៃចូលឲ្យគ្នាគេវ៉ៃ ក្នុងនោះដើមហេតុក៏បណ្តាលមកពីម្ចាស់ហាងនោះដែរ ។
នៅពេលកើតហេតុភ្លាមៗជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្នំក្រពើដែល តែមិនមានការជួយអន្តរាគមន៍សោះ ពីសមត្ថិកិច្ចនៅទីនោះ ។ សូមបញ្ជាក់ថា រហូតមកដល់ពី នេះ ពាក្យបណ្តឹងរបស់ជនរងគ្រោះមិនត្រូវសមត្ថិកិច្ចធ្វើការ កោះហៅជនបង្ករនៅឡើយទេ ព្រោះអាចត្រូវថ្នាំសណ្តំម្ចាស់ហាង ដែលមានបើកល្បែងស៊ីសងហើយមើលទៅ។
ហេតុការនេះត្រូវបានមហាជនរិៈគន់មកលើស្ថាបន័នគរបាលប៉ុស្ត ស្នំក្រពើ និងអធិការស្រុក ថាមិនបានយកចិត្តទុកបំរើរាស្ត្រ គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួនមិនយកការងារជាតិជាធំ ហើយទទូចសុំឲ្យលោកស្នងការកោះហៅមកងូតទឹកដុះក្អែលម្តងកុំឲ្យអសកម្មការងារបែបនេះពេកងាប់រាស្ត្រអស់ហើយ ៕ច្បារមន



































