​សមត្ថកិច្ច​នគ​បាល​ស្រុក​លំផាត់​បង្ក្រាប​វង់ល្បែង​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​ម្នាក់​និង​ដកហូត​ម៉ូតូ​៧​គ្រឿង​នៅ​ស្រុក​លំផាត់​

0

​ខេត្តរតនគិរី​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​ស៊ិន​លែរ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​លំផាត់​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២១ ខែ​មិនា​ឆ្នាំ​២០១៦​នេះ បាន​ចុះបង្ក្រាប​វង់ល្បែង​(​លេង​អាប៉ោង​)​មួយកន្លែង​នៅត្រង់ចំណុច​អូរ​ជ្រុង ស្ថិតក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។បើតាម​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​វង់ល្បែង​បាន​ឲ្យ​ដឹងថា បាន​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ម្នាក់​ឈ្មោះ​ពៅ ឆេង អាយុ​៦៦​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឡា​មិញ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្ត​ន​គិរី និង​ដកហូត​បាន​ម៉ូតូ​ចំនួន​៧​គ្រឿង​។​photo_2016-04-21_10-05-55

​ដោយឡែក​ក្រុម​អ្នកញៀន​ល្បែង​ផ្សេងទៀត​បាន​រត់គេចខ្លួន​បាត់ស្រមោល​អស់​។ បច្ចុប្បន្ន អ្នកញៀន​ល្បែង​ម្នាក់​ខាងលើនេះ​សម​ត្ត​កិច្ច​នគ​បាល​ប៉ុ​ស្ថ៍​ឃុំ​សេ​ដា​បាន​បញ្ជូនមក​អធិការដ្ឋាន​នគ​បាល​ស្រុក​លំផាត់​ដើម្បី​បំពេញបែបបទ​តាម​និតិ​វិធី​នៃ​ច្បាប់​។​photo_2016-04-21_10-05-57

​គួរបញ្ជាក់​ផងដែរ​ថា​ចំពោះ​បទ​ល្បែង​គ្រប់​ប្រភេទ​នៅក្នុង​ក្រុង​បាន​លុង​បាន​រីក​ដូច​ផ្សិត​អាជ្ញាធរ​ក្រុង​នឹង​សម​ត្ត​កិច្ច​ជំនាញ​ពាក់ព័ន្ធ​មិនដែល​ចុះបង្ក្រាប​ម្តងណា​ឡើយ​ប្រហែល​ត្រូវ​ថ្នាំ​របស់​មេ​កន្ទុយលេខ​និង​ចាក់​បាល់ទាត់​តាម​ប្រព័ន្ធ​អ៉ី​ធឺ​ណែ​ត​ផងដែរ​កំពុង​ចរាចរណ៍​យ៉ាង​គគ្រឹកគគ្រេង​ផ្គើន​ទៅ​និង​បទបញ្ជា​ទាំង​៩​ចំណុច​របស់​សម្តស​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​photo_2016-04-21_10-05-53 photo_2016-04-21_10-05-48

​ប្រជាពលរដ្ឋនៅក្នុង​ផ្សារ​បាន​លុង​បាន​និយាយ​តៗ​គ្នា​ថាបើ​ល្បែង​កន្ទុយលេខ​និង​ល្បែង​ផ្ន​ល់​បាល់​រីក​ដូច​ផ្សិត​យ៉ាងនេះ​តើ​សកម្មភាព​ចោរលួច​និង​ចោរប្លន់​គិត​យ៉ាងណា​ទៅ​តើ​អាជ្ញាធរ​ការពារ​មេ​កន្ទុយលេខ​និង​មេ​ល្បែង​ស៉ី​សង​ផ្ន​ល់​បាល់​ឬ​ក៍​ការពារ​ប្រជាពលរដ្ឋ​៕ ដោយ​:​យក្ស​ឡោម​