កំពង់ស្ពឺ=រសៀលថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៦សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ លោក លោកស្រី តំណាងអង្គការក្រៅរដ្ឋាភិបាល ជាតិ អន្តរជាតិ ព្រមទាំងដៃគូរអភិវឌ្ឍន៍ទាំងអស់ បានអញ្ជើញចូលរួមប្រកាសផ្ទេរភារៈកិច្ចអភិបាលខេត្តថ្មី ។
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៌ក្នុងឱកាសតែងតាំងនោៈថា ការផ្លាស់និងសម្រួលភារៈកិច្ចគឺជាធម្មតាសម្រាប់ក្របខណ្ឌមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដូចដែលឯកឧត្តមជាអភិបាលខេត្ត ជារដ្ឋលេខាមួយចំនួន ឯទៀតផងដែរ ។សម្តេចក្រឡាហោមក៏បានលើកពីគុណបំណាច់របស់អភិបាលដែលទោៈបីបានផ្លាស់ទៅកាន់មុខងារថ្មី និងផ្តល់អទិភាពទីមួយដល់មន្ត្រីមូលដ្ឋានដោយសម្តេចផ្តោតទៅលើអភិបាលរងនៅក្នុងខេត្តត្រូវបានតែងតាំងជាអភិបាលខេត្តនេៈតែម្តងដូចជាខេត្តកំពង់ស្ពឺនេៈ ។
សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា ការតែងតាំងមន្ត្រីរាជការថ្នាក់ក្រោមជាតិត្រូវបានមើលទាំងអប្បកិយា ចរិកឬសពារឲ្យស្របតាមឆន្ទៈសមូហភាពមូលដ្ឋានជាចម្បង ។ដោយសម្តេចក្រជឿឡាហោមជាក់ថាអភិបាលដែលឡើងបន្តវេនពិតជាអាចដឹកនាំខេត្តនេៈបានតាមការប្តេជ្ញាចិត្តកន្លងមក ។
លោក វ៉ី សំណាង ត្រូវទទួលតួនាទីជាអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងនិងប្តេជ្ញាចិត្ត ថាលោក ខិតខំអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ លិខិតបទដ្ឋានគត្តិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះឲ្យមានប្រសិទ្ធភាពខ្ពស់។ ប្តេជ្ញាគោរពគាំទ្រ និង អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាកាលទី៣ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ខិតខំគោរព និងអនុវត្តតាមគោលការណ៏ដឹកនាំចង្អុលបង្ហាញ និងទទួលយករាល់ការផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង-មហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងឲ្យបានល្អ ដើម្បីពង្រឹងការគ្រប់គ្រង ដឹកនាំប្រកបដោយប្រសិទ្ធភាព តម្លាភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ខិតខំអនុវត្តតួនាទី ភារកិច្ចជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នក្នុងការសម្រប សម្រួល ជំរុញ និងតំរង់ទិសដល់មន្ទីរ អង្គភាពក្រោមឱវាទ ដែលកំពុងបំពេញតួនាទីក្នុងខេត្ត។អភិបាលខេត្តមានប្រសាសន៏បន្តថា លោកបន្តការខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្តល់សេវាសាធារណៈ សេវា
សង្គម ឲ្យកាន់តែជិតនឹងប្រជាពលរដ្ឋ ចូលរួមចំណែកលើកកំពស់ជីវភាពរស់នៅ សុខមាលភាព ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់រៀបចំ កសាង និង អភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត ពិសេសការរៀបចំកែលំអរសោភ័ណ្ឌភាពទីក្រុង និង ទីប្រជុំជនក្នុងការចូលរួមប្រលងប្រណាំងទីក្រុងស្អាត ធានាបាននូវ បរិស្ថានល្អ ប្រកបដោយសក្តានុពលសេដ្ឋកិច្ចសង្គម លើកកំពស់គុណភាព ជីវភាពរស់នៅ
ប្រកបដោយវិបុលភាព ផាសុខភាព សុខមាលភាព ជូនប្រជាជនទូទាំងខេត្ត ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថេរភាពនយោបាយ និង ភាពសុខដុមនីយកម្មជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត យកចិត្តទុកដាក់អនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជំរៅ ជាពិសេសគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីជាតិរយៈពេល១០ឆ្នាំ អនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ និង កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ក្នុងតំណាក់កាលបន្តឲ្យទទួលបានលទ្ធផលជាវិជ្ជមាន ។លោកអភិបាលបានបញ្ចាក់ជំហរ ថា ពង្រឹងថែរក្សាស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងជួរគណៈអភិបាល បង្កើតទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សា រួមទាំងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍ ដើម្បីធានាឲ្យរដ្ឋបាលខេត្តអនុវត្ត មានភាពរលូន ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ការគ្រប់គ្រងស្ថិតិជនអន្តោប្រវេសន៍ ដែលមកស្នាក់នៅដោយខុសច្បាប់ ជាពិសេសជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ ដើម្បីទៅចុះឈ្មោះ និង ទៅបោះឆ្នោតឲ្យបានគ្រប់ៗ នៅបំណាច់ឆ្នាំ២០១៦នេះ ។សូមបញ្ជាក់ថា អតីតអភិបាលខេត្តលោក អ៊ូ សំអួន បានផ្លាស់ប្តូរតែងតាំងទៅកាន់បម្រើនៅក្រសួងមហាផ្ទៃ និងបានតែងតាំងមកវិញលោក វ៉ី សំណាង ជាអភិបាលខេត្ត លោក ព្រុំ វណ្ណៈ ជាអភិបាលរងបន្ថែមម្នាក់ទៀត ។



































