ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្ត ព្រះសីហនុបាន កំណត់ឲ្យក្រុមអ្នក ពាក់ពន្ធ័ចាក់ដីលុបព្រៃលិចទឹក ធ្វើ កាយ ដីចេញនិងតម្រូវដាំដើមកោងកាងឡើងវិញ រហូតមកដល់ពេលនេះរយៈពេល ជិតមួយ ខែ មក ហើយ ប៉ុន្តែរហាក់ដូចជាមិនមានប្រសិទ្ធិភាពអ្វីបន្តិចសោះ តែផ្ទុយទៅវិញបែរ គេសង្កេត ឃើញថា ក្នុង រយៈ ពេល ប៉ុន្មានថ្ងៃនេះ ព្រែលិចទឹកដែលនៅសេសសល់ ត្រូវគេឃុបឃិតគ្នាចាក់លុបអស់គ្មានសល់ សូម្បី តែ អូរធម្មជាតិដែល ទំហំទទឹង ប្រវែងប្រមាណ៤០ម៉ែត្រនោះ ក៏ត្រូវគេចាក់លុបវាទីយកអស់ រកអូរ លែង ឃើញទៅហើយ គ្មានវាចារនឹងថ្លែងនោះទេ។
.លោក នេន ចំរើន ប្រធាន រដ្ឋាលជលផលខេត្តព្រះសីហនុ បានបញ្ជាក់ថាជុំវិញបញ្ហារខាង លើនេះ បច្ចុប្បន្ន មន្ត្រីជំនាញសុរិយោដីកំពង់ ចុះធ្វើការវាស់វែង ដើម្បីកំណត់ឲ្យបាន ច្បាស់លាស់នូវព្រំដីអូរនឹងដីចំណីអរូ រូមនឹងដីព្រែលិចទឹកដើម្បីអនុវត្តន៏តាមផ្លូវច្បាប់។ហើយកិច្ចការនេះ ទោះ ជា ស្ថិតនៅក្នុង កាលៈទេសៈណាក៍ដោយ លោកនៅតែ បន្តការអនុវត្តន៏ច្បាប់ដើម្បីការពារ ព្រៃលិចទឹក តំបន់ខាងលើមិនមានការកែប្រែនោះទេ ហើយលោកនឹងឲ្យជនអ្នកដែលពាក់ពន្ធ័ចាក់ ដី លុបព្រៃ លិចទឹកទាំងអស់ ឲ្យធ្វើការកាយដីចេញវិញ នឹងដើមកោងកាងឡើងវិញតាមអ្វីដែលបាន ធ្វើ កិច្ច សន្យាកន្លងមក ប៉ុន្តែរបើសិនជាមិនអនុវត្តន៏តាមទេនោះ លោកនឹងបន្តនិតិវិធីតាមផ្លូវច្បាប់ ប្តឹង ទៅសាលាដំបូងខេត្តមិនឲ្យរូចខ្លូននោះទេ។
.គួរបញ្ជាក់ថា ដីព្រៃខាងលើនេះមានទំហំប្រមាណជាង១០ហិកតា ត្រូវបានគេឃុបឃិតគ្នា ចេញប្លង់កម្មសិទ្ធិជាលក្ខណៈប្រពន្ធ័អស់ហើយ ដោយគេមិនដឹងថា ការអនុវត្តន៍ចេញ ប្លង់នោះ គេ ធ្វើឡើងតាមវិធីបែបណានោះទេ ពីព្រោះច្បាប់ភូមិបាល បានបញ្ជាក់យ៉ាងច្បាស់ថា ដីបឹង ដីអូរ ដី ព្រៃលិចទឹក ដីភ្នំ។ល។គឺជាសម្បត្តិធន់ធានធម្មជាតិរបស់រដ្ឋ មិនមានបុគ្គលណាម្នាក់មានសិទ្ធិ យក ធ្វើជាកម្មសិទ្ធិបាននោះទេ ប៉ុន្តែរសំរាប់ព្រៃលិចទឹកតំបន់ខាងលើ បែរជាគេនាំគ្នាចេញប្លង់បានយ៉ាង រលូន ទៅវិញព្រមទាំងធ្វើចាក់ដីលុនឹងកាប់បំផ្លាញព្រៃលិចទឹកចោលអស់គ្មានសល់។
.អ្វីដែលជាការលើកឡើងខាងលើនេះគឺជាការឆ្លុះបញ្ចាំឲ្យឃើញច្បាស់នៅអ្វីដែលកំពង់តែកើតមាននៅលើទឹកដីខេត្តព្រះសីហនុ ដោយទង្វើបែបនេះគឺជាការមិនទទូលខុសត្រូវរបស់សមត្ថកិច្ចអង្គ ភាព មន្ទីរជំនាញពាក់ពន្ឋ័ក៍ជាថ្នាក់ដឹកនាំខេត្តទាំងមូលហើយ នេះក៍ជាការភ្គើន ទៅនិងចរាចរណ៍ ណែនាំលេខ០១របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រែលិចទឹកគ្រប់ប្រភេទ.ការគ្រប់គ្រងដីព្រែលិចទឹកដោយខុសច្បាប់ជាដើម។ចំណុចនេះគូរណាស់លោករដ្ឋមន្ត្រីក្រសូងពាក់ពន្ឋ័មេត្តាជ្រាបនិងចុះមកពិនិត្យដោយផ្ទាល់ម្តងហើយដើម្បីមានវិធានការតាមផ្លូវច្បាប់ ប្រមូល យក ដីព្រៃលិចទឹកទាំងអស់ខាងលើមកទុកជាសម្បត្តិរដ្ឋវិញ នឹងត្រូវមានវិធានការផ្លូវច្បាប់ផងដែរចំពោះ មនុស្សដែលមានការពាក់ពន្ធ័ក្នុងរឿងនេះមិនត្រូវឲ្យរូចខ្លូននោះទេដើម្បីជាការព្រមានទៅដល់ជនខិលខូចក្រោយៗទៀត៕



































