ខេត្តសៀមរាបសាកលវីទ្យាល័យសៅអ៊ីសអេសៀយសហការជាមួយក្រុមហ៊ុនMITSU-GROUPOFCOMPANY JAPANដែលមានទីតាំងនៅប្រទេសឥណ្ឌាបានរៀបចំសន្និសីទអន្តរជាតិជាតិលើកទី១ស្តីពីការសិក្សាអាស៊ីអាគ្នេយ៍ រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមិនាឆ្នាំ២០១៦ ដោយមានវាគ្មិនមកពីប្រទេសជប៉ុនប្រទេសឥណ្ឌា វាគម្ិនជាអ្នកជំនាញមកពីសាកលវិទ្យាល័យមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា តំណាងមកពីក្រុមហ៊ុន មិតហ្សឺ គ្រុប ជប៉ុន និងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិតក្នុងសាកលវិទ្យាល័យនេះចូលរួមនិងតំណាងសាកលវិទ្យាល័យដៃគូក្នុងប្រទេសចំនួនប្រមាណជាង១៥០នាក់។
សន្និសីទអន្តរជាតិជាតិលើកទី១ នេះធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីតួនាទីវិនិយោគិន ទេសចរណ៍និងបដិសណ្ឋារកិច្ចការគ្រប់គ្រង តួនាទីព្រះពុទ្ឋសាសនានៅក្នុងវិស័យទេសចរណ៍ តួនាទីព្រះពុទ្ឋសាសនានៅក្នុងវិស័យអប់រំនិងក្នុងសង្គម ស្វែងយល់ពីការសិក្សាភាសាអង់គ្លេស ថាតើស៊ីសង្វាក់គ្នាជាមួយនឹងទីផ្សារការងារបច្ចុប្បន្នឬយ៉ាងណា ព្រមទាំងជម្រុញទឹកចិត្តនិងបំផុសស្មារតីអ្នកស្រាវជ្រាវកម្ពុជា បង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្សព្វផ្សាយពីវប្បធម៌កម្ពុជាទៅកាន់បណ្តាប្រទេសនានាក្នុងពិភពលោក បន្ថែមពីនេះ អង្គសន្និសីទនឹងធ្វើបទបង្ហាញប្រៀបធៀបការសិក្សាភាសាអង់គ្លេសរវាងនិស្សិកម្ពុជានិងនិស្សិត
មកពីប្រទេសថៃ។តំណាងសាស្ត្រាចារ្យមកពីប្រទេសឥណ្ឌាបានថ្លែងចាប់អារម្មណ៍ពីកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យសៅអ៊ីអេយសៀយ ថាប្រព្រឹត្តទៅបានល្អនិងដោយរលូននិងបានជួយជម្រុញធ្វើយ៉ាងណាឱ្យមានសន្និសីទ ដូចគ្នានេះមានជាបន្តបន្ទាប់និងជារៀងរហូត។ថ្លែងក្នុងឱកាសបើកអង្គសន្និសីទនោះ លោកបណ្ឌិត មានសុធីសាកលវិទ្យាធិការរងទទួលបន្ទុកខាងផ្នែកស្រាវជ្រាវនិងទំនាក់ទំនងអន្តរជាតិសាកលវិទ្យាល័យសៅអ៊ីសអេយសៀយ៍បានឱ្យដឹងថា៖បើយើងចង់កសាងនិងអភិវឌ្ឍប្រទេសជាតិចាំបាច់ត្រូវមានធនធានមនុស្សនិងបែបផែនផលិតកម្មមួយដែលទំនើបតាមទាន់កាលៈទេសៈនិងការរីកចម្រើននៃពិភពលោក។ដូច្នេះហើយការងារអប់រំជាកត្តាគន្លឺះមួយយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សដែលសង្គមទាំងមូលត្រូវតែចូលរួមវិនិយោគឱ្យបានខ្លាំងក្លា និងទាមទារចាំបាច់និងបន្ទាន់បំផុតនូវការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងជាតិនិងអន្តរជាតិដើម្បីជួយឱ្យគោលដៅនៃការអប់រំសម្រេចបានជោគជ័យ។លោកបានបញ្ជាក់ផងដែរថា៖តាមការរំពឹងទុកក្រោយសន្និសីទអន្តរជាតិលើកទី១នេះ សាកលវីទ្យាល័សៅអ៊ីសអេយសៀយនឹងបើកឱកាសដល់និស្សិត សាស្ត្រាចារ្យនិងបុគ្គលិកនៃសាកលវិទ្យាល័យនេះនឹងអាចស្វែងយល់ពីចំណេះដឹងថ្មីៗដែលពិភពលោកបានរកឃើញជាពិសេសទាក់ទងទៅនឹងការសិក្សាអាស៊ីអាគ្នេយ៍។ ដោយគឿនវេត


































