​កិច្ចប្រជុំ​អន្តរកាល​លើក​ទី​១៤ សម្រាប់​វេទិកា​តំបន់​អាស៊ាន ស្តីពី​ការប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន​

0

​ខេត្តសៀមរាប​៖​ប្រឈម​ជាមួយនឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ដែល​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន បាន​បើក​ការវាយប្រហារ ធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត និង រំលោភសិទ្ធិ​ប្រជាពលរដ្ឋនៅក្នុង​តំបន់ គំនិត​ផ្តួចផ្តើម​របស់​កងកម្លាំង​អនុវត្ត​ច្បាប់ គឺ​វា​មាន​សារសំខាន់​ខ្លាំងណាស់ ក៏ប៉ុន្តែ​យន្តការ​ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់តែ​ការប្រយុទ្ធប្រឆាំង​ការរត់ពន្ធ​និង​ជួញដូរ​មនុស្ស គឺ​វា​មិន​គ្រប់គ្រាន់​នោះទេ ។​នៅក្នុង​កិច្ចប្រជុំ​អន្តរកាល​លើក​ទី​១៤ សម្រាប់​វេទិកា​តំបន់​អាស៊ាន ស្តីអំពី​ការប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម និង ឧ​ក្តិ​ដ្ឋ​កម្ម​ឆ្លងដែន បាន​សម្លឹង​ឃើញ​យ៉ាង​ដូច្នេះ ជាមួយនឹង​ការផ្តួចផ្តើម​គំនិត ដើម្បី​ដោះស្រាយ​បញ្ហា​អាយុជីវិត និង​ទ្រព្យសម្បត្តិ ដែល​គេ​គិតថា ជា​រឿង​ដ៏​សំខាន់ ដែល​ត្រូវបាន​អនុវត្ត​ឲ្យ​បាន​ឆាប់រហ័ស​បំផុត ។AA028401.Still003
កិច្ចប្រជុំ​នេះ បាន​ដំណើរការ​របស់ខ្លួនរ​យៈ​ពេល​២​ថ្ងៃ ( ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៦ ) នៅ​សណ្ឋាគារ​សុខា​-​អង្គរ (​ក្រុង​សៀមរាប​) ដែលមាន​ក្រសួងមហាផ្ទៃ​កម្ពុជា ជា​ម្ចាស់ផ្ទះ ។ បើតាម​គម្រោង​នៃ​កិច្ចប្រជុំ​នេះ របៀបវារៈ​ចំនួន​៦ នឹងត្រូវ​បាន​ពិ​ភគ្សា​អនុម័ត ក្រោម​គោលដៅ​នៃ​ការពង្រឹង​ភាពជា​ដៃគូ​ឆ្លងកាត់​ព្រំដែន​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន សហភាព​អ៊ឺរ៉ុប អាស៊ី​ប៉ាស៊ីហ្វិក អាមេរិក និង អាហ្វ្រិក ។ តាមរយៈ​នៃ​វេទិកា​តំបន់​អាស៊ាន​នេះដែរ គឺ​វា​មាន​សារៈ​សំខាន់បំផុត សម្រាប់​ការវាយតម្លៃ​សភាពការណ៍​និង​ការអនុវត្ត​ប្រចាំឆ្នាំ ឬក៏​ពិនិត្យឡើងវិញ សន្តិសុខ និង​ការអភិវឌ្ឍន៍​នៃ​ពិភពលោក ។AA028401.Still001
នាយ​ឧ​ត្ត​ម​សេនីយ៍ រដ្ឋលេខាធិកា​ក្រសួងមហាផ្ទៃ​កម្ពុជា ( ឯម សំអាន ) បានលើកឡើង​ជាមួយនឹង​ការបើក​កិច្ចប្រជុំ​នោះ​ថា ៖ ថ្នាកដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន បាន​គូសបញ្ជាក់​រួចមកហើយ​ថា ៖ ឧ​ក្តិ​ដ្ឋ​កម្ម​ឆ្លងដែន គឺ​វា​គ្មាន​ដែន​កំណត់​នោះទេ ហើយ​វា​កំពុងតែ​បង្កើន​ការ​គម្រាមកំហែង មកលើ​តំបន់​អាស៊ាន ដូច្នេះ ដើម្បី​ផ្តល់​ការការពារ​ប្រកបដោយ​ប្រសិទ្ធិភាព​ជូន​ប្រជាជន​នៅក្នុង​តំបន់​អាស៊ាន គឺ​ត្រូវ​វ​ជម្រុញ​ឲ្យ​មានការ​អនុម័ត​លើ​លិខិតុប្បករណ៍​ផ្នែក​ច្បាប់ ដើម្បី​គ្រប់គ្រង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទាំង ៨ ប្រភេទ​នោះ ។ លោក ឯម សំអាន ពុំបាន​បញ្ជាក់​នៅក្នុង​សន្ទរកថា​របស់លោក​នោះទេ ថា​តើ​ការគ្រប់គ្រង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទាំង ៨​ប្រភេទ​នោះ មាន​អ្វីខ្លះ ? ។AA028401.Still005
​ជា​ផ្នែក​ដ៏​សំខាន់​ផងដែរ កិច្ចប្រជុំ​នេះ​បាន​និយាយ​អំពី​ការពង្រឹង​កងកម្លាំង​អនុវត្ត​ច្បាប់ ត្រូវតែ​សកម្ម​ការងារ​ជាមួយនឹង​តួនាទី​នាំមុខ ក្នុងការ​គ្រប់គ្រង​ទេស​ន្ត​ប្រវេសន៍ ដោយ​ផ្តោត​ជា​ចម្បង​ទៅលើ​ការពង្រឹង​សមត្ថភាព​ប៉ុ​ស្ថិ​ត្រួតពិនិត្យ​ជួរមុខ​ផ្នែក​អន្តោប្រវេសន៍ និង​ពង្រឹង​មន្ត្រី​នៅតាម​ខ្សែបន្ទាត់​ព្រំដែន អនុវត្ត​ឲ្យ​ស្របតាម​អនុសញ្ញា​អង្គការសហប្រជាជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការជួញដូរ​និង​រត់ពន្ធ​មនុស្ស របៀប​ស៊ឺ​ប​អង្កេត ការវិភាគ​ទៅលើ​ការ​ក្លែងបន្លំ​ឯកសារ​ធ្វើដំណើរ រួមទាំង​ការហ្វឹកហ្វឺន​ប្រយុទ្ធប្រឆាំង​អំពើរ​ពុករលួយ​ផងដែរ ។ កិច្ចប្រជុំ​នេះ​បានកំណត់​ទុក​ថា មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ គឺជា​ឧបករណ៍​គន្លឹះ​មួយ ក្នុងការ​បង្ក្រាប​រាល់​ការ​គម្រាមកំហែង​នៃ​អំពើ​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ទូទាំង​សាកលលោក ៕ ដោយ គឿន​វេត​