​ជំនួប​ពិភាក្សា​ជាមួយ​អ្នកវិនិយោគ​ម៉ាឡេស៊ី​

0

​ខេត្តសៀមរាប​នៅ​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០១៦​នេះ​លោក​បណ្ឌិត​ឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន វិនិយោគ​វិស័យ​ថាមពល​អគ្គិសនី​របស់​ម៉ាឡេស៊ី​ចូលជួប​នឹង​សម្តែង​ការគួរសម នៅ​ការិយាល័យ​ផ្ទាល់​របស់​ឯកឧត្តម នៃ​សាលា​ខេត្តសៀមរាប​។​
​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​ក៏បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​កន្លងមក​ក្រុមហ៊ុន​របស់លោក បាន ធ្វើការ​ទំនាក់​ទំនងជា​មួយ​អាជ្ញាធរខេត្ត​អំពី​ការ​ចូលមក​វិនិយោគ​ពី​ថាមពល​អគ្គិសនី ដែល​ប្រើប្រាស់​ដោយ​ផ្ទាំង​សូ​ឡា​ដើម្បី​ទាញយក​ថាមពល​អគ្គិសនី​យកមក​ធ្វើការ​ផ្គត់ផ្គង់ ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​។DSC_0287 លោក​បាន​បន្តទៀតថា​ដោយ​ការមើលឃើញ​ពី​ភាព​រីកចម្រើន​នៃ​ប្រទេស​កម្ពុជា សំខាន់​ខេត្តសៀមរាប​ដែលជា​ខេត្ត ឧ​ស្សហកម្ម​ទេសចរណ៍​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​ដែល​បាន​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកពី​គ្រប់​មជ្ឈដ្ឋាន ចូល​ទស្សនា​កម្សាន្ត ហើយ​ការរីកចម្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​សេវា​វិស័យ​ទេសចរណ៍​ក៏បាន​ភាពទាន់សម័យ ទៀតផង ។​ម្យ៉ាងទៀត​នៅតាម​បណ្តាជន​បទ​មួយចំនួន​យើង​សង្កេតឃើញថា​មានការ​ខ្វះ​នូវ​ថាមពល​អគ្គិសនី​ប្រើ ប្រាស់ ហើយ​ដើម្បី​ឲ្យ​បាន​សមស្រប​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​២០២០ នៅ​គ្រប់​ទី ជនបទ​នឹងមាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្នា​។​ដោយ​កត្តា​នេះហើយ ទើប​ក្រុមហ៊ុន​របស់លោក​ចូលមក​ធ្វើការ​វិនិយោគ​ក្នុង​ការផលិត​ថាមពល​អគ្គិសនី តាមរយៈ​ការប្រើប្រាស់​ផ្ទាំង​សូ​ឡា​ដើម្បី​យក​ភ្លើង​សម្រាប់​ផ្គត់ផ្គង់​ដល់​អាជ្ញាធរ អគ្គីសនី​យកទៅ​ចែកចាយ​ដល់​អ្នកប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​ប្រចាំថ្ងៃ ។​លោក​បាន​បន្តទៀតថា ការចូល​ជួប ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត​នាពេលនេះ​ក៏​ជាការ​បង្ហាញ​នូវ​ក្រុម​អ្នកជំនាញ​បច្ចេកទេស​អគ្គិសនី​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី ដែលមាន​បទពិសោធន៍ ព្រមទាំង​បាន​អនុវត្តបាន​ទទួលជោគជ័យ​នៅ​ប្រទេស​ម៉ាឡេស៊ី​ទៀតផង​។ ម្យ៉ាង ទៀត​ក៏​ជាការ​ចុះមក​ធ្វើការ​សិក្សា​បន្ថែមទៀត ក្រោយ​ពេលដែល​អាជ្ញាធរខេត្ត​បានធ្វើការ​អនុញ្ញាត​ដើម្បី​កំណត់​ទីតាំង ក្នុងការ​ដំឡើង​នូវ​ផ្ទាំង​សូ​ឡា និង ស្ថានីយ៍​ផ្ទុក​ថាមពល ។​DSC_0289
​មានប្រសាសន៍​នោះដែរ​លោក​បណ្ឌិត​ឃឹម​ប៊ុន​សុង​ក៏បាន​បញ្ជាក់ថា កន្លងមក​ក្រុមហ៊ុន​បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរខេត្ត​ព្រមទាំង​បាន​អញ្ជើញ​ចុះទៅ​សិក្សា​នូវ​ទីតាំង​ដែល​ក្រុមហ៊ុន​បាន​ស្មើ​សុំ​។​លោក​បណ្ឌិត​ក៏បាន​បន្តទៀតថា​បញ្ហា​ថាមពល​អគ្គិសនី​នេះ គឺជា​តម្រូវ​ការចាំបាច់​របស់​ខេត្ត​ទេសចរណ៍​ក្នុងការ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់ ដោយ​បច្ចុប្បន្ន​ចំណោទបញ្ហា​ថាមពល​អគ្គិសនី​នេះ មិនទាន់បាន​ចែកចាយ​បាន​គ្រប់គ្រាន់​ទៅតាម​តំបន់​ជនបទ​នៅឡើយ​ទេ ដែល​ធ្វើ​ឲ្យ​តម្លៃ​ថាមពល​អគ្គិសនី​នៅតាម​ជនបទ​មានតម្លៃ​ខ្ពស់ជាង​ទីក្រុង​។​ម្យ៉ាងទៀត​ក្រុមហ៊ុន​ដែលមាន​គោលបំណង​ក្នុងការ​ចូលរួម​កិច្ចអភិវឌ្ឍន៍​នៅ​កម្ពុជា គឺជា​កិច្ច​បំពេញ​នូវ​តម្រូវការ​ចាំបាច់រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ក្នុងការ​លើកកម្ពស់​វិស័យ​អគ្គិសនី ស្របតាម​AA028401.Still008គោលនយោបាយ​របស់​រាជ​រដ្ឋា ភិ​បាល​កម្ពុជា នៅ​ឆ្នាំ​២០២០ ឲ្យ​មាន​អគ្គិសនី​ទៅដល់​តំបន់​ជនបទ ។ លោក​បណ្ឌិត​ឃឹម​ប៊ុន​សុង​ក៏​សូម​ឲ្យ​ធ្វើ​កិច្ចពិភាក្សា​បន្ត​ជាមួយ​អភិបាលរង​ខេត្ត​និង​អង្គភាព​ជំនាញ ក្នុង​គោលដៅ​សិក្សា​បន្ត​ទៅលើ​ការកំណត់​ទីតាំង​ក្នុង ការរៀបចំ​ស្ថានីយ៍​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ទៅតាម​ដែល​ក្រុមហ៊ុន​បានស្នើ​សុំ​ផងដែរ ។ លោក​បណ្ឌិត​ក៏មាន សង្ឃឹម​ផងដែរ​ថា នៅពេល​ក្រុមហ៊ុន​ម៉ាឡេស៊ី​បង្កើត​ទីតាំង​ផលិត​ថាមពល​អគ្គិសនី ដោយ​ប្រើ​សន្ទះ​សូ​ឡា ក្នុង​ផ្គត់ ផ្គង់​ថាមពល​នោះ ខេត្ត​យើង​ក៏​មិន​ព្រួយបារម្ភ​ពី​កង្វះខាត​ថាមពល​អគ្គិសនី​ទៀតឡើយ​៕