កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ អាជីវករដែលលក់ដូរនៅក្នុងផ្សារថៃ ជាង១ពាន់តូបកំពុងព្រួយបារម្មណ៍ ចំពោះធ្វើប័ណ្ណថ្មីរបស់ថៃ ដែលតម្រូវអោយពួកគាត់ផ្តិតមេដៃប្រគល់ទំនិញ ទិញលក់ឥវ៉ាន់របស់ខ្លួន មានសិទ្ធត្រឹមជាកម្មករប៉ុណ្ណោះ។ដូច្នេះពេលនេះពួកគាត់កំពុងសុំអោយអាជ្ញាធរខេត្តឧត្តរមានជ័យ លោកស ថាវី អភិបាលខេត្តប្រញាប់សុំណាត់ជួបខាងភាគីថៃដើម្បីដោះស្រាយរឿងនេះ ជាបន្ទាន់ ព្រោះអាជីវករខ្មែរទាំងអស់គ្នាមិនអាចធ្វើតាមរបៀបថ្មីនេះបានទេ។ដោយសារតែមិនធ្វើតាមនេះ ហើយទើបនៅ
ដើមខែមិនា ឆ្នាំ២០១៦នេះ កម្លាំងចំរុះរបស់ថៃបានចាប់អាជីវករ ខ្មែរណាដែលមិនធ្វើប័ណ្ណថ្មីនេះ អាជីវករខ្មែរត្រូវបានកម្លាំងចំរុះថៃចាប់ចំនួន២លើកបាន១៩នាក់ហើយដោយពិន័យជាប្រាក់២ពាន់បាតក្នុងម្នាក់ តែបើចាប់បានជាលើកទី២និងពិន័យទ្វេដង។ដូច្នេះប្រជាពលរដ្ឋជា អាជីវករទាំងអស់សូមអោយលោកអភិបាលខេត្ត មេត្តាជួយដល់ពួកគាត់ទាំងអស់គ្នាផង៕



































