ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្ដិ៍វត្តភ្នំមួយរូបនិងមិត្តភ័ក្រម្នាក់ទៀតស្រវឹងស្រាដកកាំភ្លើងភ្ជង់និងវាយនារីរកសីុភ្លូវភេទម្នាក់ព្រោះតែនាងមិនព្រមទៅដេកជាមួយហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលដល់កងកម្លាំងប្រដាប់អាវុធជាច្រើនចុះអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង២៣និង២០នាទីយប់ ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦ នៅចំណុចខាងមុខភោជនីដ្ឋានទន្លេសាប ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាសំដីរបស់នារីដែលជាជនរងគ្រោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុរូបនាងនិងមិត្តភ័ក្រម្នាក់ទៀតបានឈរនៅរង្វង់មូលដើមពោរធិ៍ដើម្បីចាំរកភ្ញៀវក្រោយមកក៏មានបុរសពីរនាក់មានសភាពស្រវឹង ស្រាផងនោះបានមកនិយាយបំណងចង់យកនាងទៅដេកតែនាងមិនព្រម។
ប្រភពដដែលបន្តថាពេលដែលប្រកែកមិនព្រមទៅស្រាប់តែបុរសម្នាក់បានទាត់នាងមួយជើងនិងដកកាំងភ្លើងភ្ជង់គំរាមបាញ់ទៀតផង។ ក្រោយមកបុរសទាំងពីរនាក់បានជិះម៉ូតូចេញបាត់ តែដោយមានអ្នកនៅជិតកន្លែងកើតហេតុបានរាយការណ៍ប្រាប់កម្លាំងអាវុធហត្ថខណ្ឌដូនពេញបានដេញមកដល់ខាងត្បូងវត្តភ្នំទើបឃាត់ខ្លួនបុរសទាំងពីរនាក់បានតែម្ដង។
បើតាមសំដីរបស់ម្នាក់ដែលអះអាងថាខ្លួនជាមន្ត្រីនគរបាលនៅប៉ុស្ដិ៍វត្តភ្នំ ហើយខ្នួនមិនបានដកកាំភ្លើងភ្ជង់ទេគ្រាន់តែប្រាប់អោយពួកនាងចេញពីកន្លែងនោះព្រោះសមត្ថកិច្ចមិនពួកអ្នករកសីុផ្លូវភេទឈរនៅទីនេះទេ។
ក្រោយពីឃាត់ខ្លួនបុរសទាំងពីរនាក់នោះរួចកម្លាំងអាវុធហត្ថបានប្រគល់អោយកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញនិងបញ្ជូនទៅអធិការដ្ឋានខណ្ឌ ដើម្បីសួនាំបន្ត៕ជីម ភារ៉ា



































