អ្នកប្រើប្រាស់​គ្រឿងញៀន​៦​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​មណ្ឌល​បន្សាប​គ្រឿងញៀន​

0

​ខេត្តសៀមរាប នៅ​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦​កំលាំង​ការិយាល័យ​​ប្រឆាំង​គ្រឿងញៀន​បានរួម​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន​នៅ​ចំនុច​ភូមិ​ត្រាង ក្នុង​​ឃុំ​ក​ណ្តែ​ង និង​ឃុំ​មមាញ​ក្នុង​ឃុំ​រលួស ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប ហើយ​បាន​ឈានដល់​ធ្វើ​​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៦​នាក់​ពី​ករណី​ប្រើប្រាស់​គ្រឿងញៀន ហើយ​បាន​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ធ្វើ​តេះ​ទឹកនោម ដើម្បី​កសាង​សុះ​ណុំ​រឿង​បញ្ជូន​ទៅកាន់​ម​ណ្ឌ​​ល​បន្សាប​គ្រឿងញៀន​។​
លោក​វ​រះ​សេនី​យ៏ ទោ អ៊ុំ​សា​អាត ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន បានអោយដឹង​ដែរ​ថា​​ជនសង្ស័យ​ដែល​ពាក់​ព័​ន្ឋ​ទៅ​និង​ករណី​ប្រើប្រាស់ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បញ្ជូនទៅ​មណ្ឌល​​ទី​១ ឈ្មោះ ឈួន​ម៉ា​នី​ន ហៅ​ខ្មោច ភេទ ប្រុស កើត​នូវ​ឆ្នាំ​១៩៩៥​មុខរបរ​គ្មាន មាន​ទីលំនូវ​ភូមិ​តា​ប្រាក់​​ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ទី​២ ឈ្មោះ ហ៊ត់​ចំណាន ភេទ ប្រុស កើត​នូវ​ឆ្នាំ​១៩៨៧ មុខរបរ​គ្មាន​​រស់នូវ​ភូមិ ដូ​វ​ទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ទី​៣ ឈ្មោះ ម៉ាន់​សុផល ហៅ​ក្បាល​ធំ ភេទ ប្រុស​​កើត​នូវ​ឆ្នាំ ១៩៩២ មុខរបរ​ធ្វើស្រែ រស់នូវ​ភូមិ តា​ប្រាក់ ឃុំ មានជ័យ ស្រុក​ប្រាសាទបាគង ទី​៤​ឈ្មោះ​​កង​សីហា ភេទ ប្រុស កើត​នូវ​ឆ្នាំ ១៩៩៣ មុខរបរ​ជាងដេរ រស់នូវ​ភូមិ តា​ប្រាក់ ឃុំ មានជ័យ ស្រុក​ប្រាសាទបាគង ទី​៥ ឈ្មោះ គង់​សុខុម ភេទ ប្រុស កើត​នូវ​ឆ្នាំ​១៩៧២ មុខរបរ​ចុងភៅ រស់នូវ​ភូមិ​​មមាញ ឃុំ រលួស ស្រុក​ប្រាសាទបាគង ទី​៦ ឈ្មោះ សៅ សោម ភេទ ប្រុស កើត​នូវ​ឆ្នាំ​១៩៩១ មុខ​​របរ​កម្មករសំណង់ រស់នូវ​ភូមិ ដូ​វ​ទាវ ឃុំ រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​មណ្ឌល​បន្សាប​គ្រឿងញៀន នៅ​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦​នេះ​។​ដោយ​គឿន​វេត