​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​សោ​ភណ្ឌ​ភាព​ក្រុង​ ​ក្នុងឱកាស​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៦

0

​ខេត្តសៀមរាប​ដើម្បី​ធ្វើ​ឲ្យ​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប ឲ្យ​កាន់​តែមាន​សោ​ភណ្ឌ​ភាព​កាន់តែ​ស្រស់ត្រកាល ក្នុង​ការទទួល ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ក្នុងឱកាស​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំវក អដ្ឋស័ក ព​.​ស ២៥៦០ ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ ។ នេះ​ក៏​ជា​លើក​ទី​៤​ហើយ ក្នុងការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ដែល បាន​ប្រព្រឹត្តទៅ ចំនួន​៣​លើក​មកហើយ ដែល​ធ្វើ​ឲ្យ​មាន​កិត្តិ​សព្ទ័​ប្រពៃណីជាតិ​បាន​ល្បីល្បាញ​នៅលើ​ពិភពលោក ព្រមទាំង​ទទួល បាន​ជោគជ័យ​លើ​វិញ្ញាសារ​សំខាន់ៗ នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទៀតផង ។DSC_0322
នៅ​ព្រឹក​ថ្ងៃទី​២២ ខែ មីនា ឆ្នាំ ២០១៦​នេះ គណៈ កម្ម​ការរៀបចំ​សោ​ភណ្ឌ​ភាព​ក្រុង​សៀមរាប​.​អង្គរ បាន បើក​កិច្ចប្រជុំ​របស់ខ្លួន នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ក្រោម​កិច្ចដឹកនាំ​របស់លោក​ប​ណ្ឌិ​ត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ។
​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​លោក​បណ្ឌិត ឃឹម ប៊ុន​សុង ដើម្បី​ទទួល​សាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ​នាពេល​ខាងមុខនេះ ក្នុង​ការទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ អន្តរជាតិ និង ប្រតិភូ​ថ្នាក់ដឹកនាំ​កំពូលៗ​ជាតិ អន្តរជាតិ ខេត្ត​ត្រូវធ្វើ​ការរៀបចំ​កែលម្អ​នូវ​សោ​ភណ្ឌ​ភាព​ក្រុង នៅតាម​បណ្តា​ដងផ្លូវ​សាធារណៈ ទីប្រជុំជន ដើម្បី​ធានា​ឲ្យ​បាន នូវ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន នៃ​ក្រុង​ប្រវត្តិសាស្ត្រ ។ ក្នុងនោះដែរ​ឯកឧត្តម​បណ្ឌិត ក៏ បាន​លើក​នូវ​ផែនការ​មួយចំនួន ដល់​ផ្នែក​ជំនាញ និង អាជ្ញាធរ​ក្រុង​សៀមរាប ក្នុងការ​រៀបចំ​នូវ​បរិស្ថាន អនាម័យ តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ដង​វិថី​នានា សំខាន់​នៅ​ជុំវិញ​បរិវេណ​ព្រះវិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដែល ជាទី​តាំង​ដ៏​មាន​សារៈសំខាន់​នៅក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​នា​ថ្ងៃ​ខាងមុខ ទាំង​ថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋ​ចូលធ្វើ​ពិធី បូជា ផ្កា​ភ្ញី ទៀន​ធូ​ក ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ ។ លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​គូសបញ្ជាក់ថា ដើម្បី​ឲ្យ​ក្រុង យើង​មាន​សោ​ភណ្ឌ​ភាព​ប្រកបទៅដោយ​សម្រស់​បៃតង មន្ទីរ​ពាក់ព័ន្ធ និង អាជ្ញាធរ​ក្រុង ត្រូវធ្វើ​ការផ្សព្វផ្សាយ បំផុស ដល់​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ក្នុង​ការធ្វើ​បរិស្ថាន អនាម័យ និង តុបតែង​នៅតាម​មុខ​លំនៅដ្ឋាន ក្នុងការ​ទទួល​នូវ​សិរី សួស្តី​ឆ្នាំ​ដល់​គ្រប់​ក្រុមគ្រួសារ​មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ។ ក្នុងនោះ​ឯកឧត្តម​បណ្ឌិត​ក៏បាន​សង្កត់ធ្ងន់​ចំពោះ ផ្នែក ជំនាញ​បច្ចេកទេស ក្នុងការ​រៀបចំ​តុបតែង​នូវ​ភ្លើង​លម្អ និង ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ និង ទីប្រជុំជន​សាធារណៈ ព្រមទាំង សូម​ឲ្យ​មន្ទីរ​បរិស្ថាន ធ្វើការ​រៀបចំ​ដាក់​នូវ​ធុងសម្រាម​នៅតាម​ទីប្រជុំជន​សំខាន់ៗ ក្នុងការ​រៀបចំ​ពិធី និង ដាក់​នូវ​បង្គន់ អនាម័យ​ចល័ត និង ការផ្គត់ផ្គង់​ទឹក​ទៀតផង ។ ក្នុងនោះ​ឯកឧត្តម​បណ្ឌិត​បាន ដាក់​នូវ​ផែនការ​មួយចំនួន ដល់​លោក នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ សាលាខេត្ត ត្រូវធ្វើ​ការរៀបចំ តុបតែង​លម្អ​នៅតាម​ក្លោងទ្វារ និង រៀបចំ​ដាំ​ផ្កា​បន្ថែម​នៅ តាម​សួនច្បារ​ទ្រូងផ្លូវ​ក្នុង​ក្រុង និង រៀបចំ​ភ្លើង​នៅតាម​ដើមឈើ ឲ្យ​មាន​សម្រស់​នៅក្នុងពេល​រាត្រី​ទៀតផង ។
​លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​នេះ ដោយមាន ការអញ្ជើញ​ចូលរួម​ពី​ភរិយា​ឥស្សរជន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ ក្នុងការ​ប្រកួត​លើ​វិញ្ញាសារ​ផ្សេងៗ​ផងដែរ ។ សូម បញ្ជាក់​ផងដែរ​ថា កម្ម​វី​ធី​អង្គរ​សង្ក្រាន្ត នៅលើ​ទឹកដី​អង្គរ​នៃ​យើង ឆ្នាំ​២០១៦​នេះ ប្រព្រឹត្ត​បើក​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច គតិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕ ដោយ​គឿន​វ៉េ​ត​​