ផ្ទះមួយ​ខ្នង​ត្រូវ​អគ្គី​ស​ភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​

0


​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​១៣​និ​៤០​នាទី ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៥ ស្ថិតនៅ​ក្នុងភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ករណី​អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង មាន​ទំហំ​៧​គុណ​៨​ម៉ែត្រ ធ្វើ​ពី​ឈើ ជញ្ជាំង​ក្តា ប្រក់​ក្បឿង ខូចខាត​អស់​ប្រហែល​៩០%​។​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ម្ចាស់​ឈ្មោះ​ភួ​ន សា​រ៉េ​ន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ​។​សមត្ថកិច្ច បាន​បន្តទៀតថា ក្រោយពី​ទទួលបាន​ពត៍​មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​ប៉ុស្តិ៍​អូរ​ស្មាច់ រួមជាមួយ​កម្លាំង​នគរបាល​វរ​:៧០២​សល​ការ​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​អូរ​ស្មាច់​រី​សត​និង​ប្រជាពលរដ្ឋ បាន​ចុះជួយ​អន្តរាគមន៍​ពន្លត់​ភ្លាមៗ​ដើម្បី​កុំ​ឲ្យ​ឆេះ​រាល​បន្ត ដោយ​ប្រើប្រាស់​ឡានទឹក​១​គ្រឿង​។​មូលហេតុ​៖ ផ្ទុះ​សេរ​ខ្សែភ្លើង​។​ហើយ​ហេតុ​ការ​នេះ មិន​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ក្នុងនេះ​ក៏មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​មួយគ្រឿង​ផងដែរ​។IMG_1879 IMG_1878 IMG_1877 IMG_1875 IMG_1874