​អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគម​យូណេស្កូ​ជប៉ុន បើកសម្ពោធ​មជ្ឈមណ្ឌល​សិក្សា​សហគម​ន៍ទី​១៥ ជូន​ដល់​សហគមន៍​មូលដ្ឋាន​ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប !

0

​ខេត្តសៀមរាប ប័ណ្ណ​ប្រៃសណីយ៍​ដែល​សរសេរ​ខុស និង ប័ណ្ណ​ប្រៃសណីយ៍​ដែល​មិនបាន​ប្រើ ត្រូវបាន​ប្រមូល​យកមក​ដូរ​ជា​សាច់ប្រាក់ សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិ​ការណ៍ អនុវត្ត​គម្រោង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​អង្គរ ដែល​ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតមកដល់​ពេលនេះ មជ្ឈមណ្ឌល​សិក្សា​សហគមន៍ បង្កើតបាន​ចំនួន​១៥​កន្លែង​ហើយ​នៅក្នុង​ខេត្តសៀមរាប ។
លោក ម៉ាសា​ហារី ម៉ា​សេ ក្រុមប្រឹក្សាភិបាល និង ជា​តំណាង​អង្គការ​សហព័ន្ធ​ជាតិ នៃ​សមាគម​យូណេស្កូ​ជប៉ុន ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប ដោយ​បញ្ជាក់ថា ៖ អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគមន៍​យូណេស្កូ​ជប៉ុន​( NFUAJ )​បានចាប់ផ្តើម​ជាដំបូង​គឺ​កម្មវិធី​អក្ខរកម្ម​នៅក្នុង​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​១៩៩៤ គឺ​កាលពី​២២​ឆ្នាំមុន ។ លោក​បាន​បន្តថា មកដល់​ឆ្នាំ​២០០៦ NFUAJ បានចាប់ផ្តើម​មាន​គម្រោង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​អង្គរ ហើយ​ការបើក​សម្ពោធ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ស្រែ​ខ្វាវ​នេះ គឺជា​មជ្ឈមណ្ឌល​សិក្សា​សហគម​ន៍ទី​១៥​ហើយ ដែល NFUAJ បាន​បង្កើតឡើង​នៅក្នុង​ខេត្តសៀមរាប ។​AA036501.Still002 AA036501.Still003
ពិធី​បើកសម្ពោធ​នេះ គឺ​ស្ថិតក្រោម​វត្តមាន​របស់លោក ណុះ​ស្លេះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​មាន​វត្តមាន​ផងដែរ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប ។​
លោក ម៉ាសា​ហារី ម៉ា​សេ បានបង្ហាញ​ប្រាប់​នៅក្នុង​ពិធី​សម្ពោធ​នោះ​ថា ៖ ថវិកា​សម្រាប់​ប្រតិបត្តិ​ការណ៍​គម្រោង​នេះ គឺ​បានមកពី​ការរួមចំណែក​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រជាជន​ជប៉ុន ជាច្រើន​នាក់ ។ លោក​បន្តថា ៖ ការបរិច្ចាគ​ទាំងនោះ​មាន​ទម្ងន់​ផ្សេងៗ​គ្នា ក៏ប៉ុន្តែ​លោក​បានបញ្ជាក់​អំពី​ទម្រង់​នៃ​ការប្រមូល​មូលនិធិ​មួយ ដែល​វា​មាន​លក្ខណៈពិសេស​ជាងគេ គឺ​ការប្រមូល​មូលនិធិ​តាមរយៈ​នៃ​ការប្រើប្រាស់​ប័ណ្ណ​ប្រៃសណីយ៍​ដែល​សរសេរ​ខុស និង​ប័ណ្ណ​ប្រៃសណីយ៍​ដែល​មិនបាន​ប្រើ ។ លោក​បាន​ពន្យល់ថា ៖ នៅ​ប្រទេស​ជប៉ុន ប័ណ្ណ​ប្រៃសណីយ៍​ដែល​បាន​សរសេរ​ខុស ឬ​មិនបាន​ប្រើ អាច​ដូរ​យកប្រាក់​វិញ​បាន ដែលមាន​តម្លៃ​ជា​សាច់ប្រាក់ 0,45 $ ក្នុង​មួយ​ប័ណ្ណ ។​AA036501.Still005 AA036501.Still010
លោក​បន្ត​ប្រសាសន៍ថា ៖ បើទោះជា​ការបរិច្ចាគរ​បស់​មនុស្ស​ម្នាក់ៗ​មាន​ចំនួន​តិចតួច ក៏ប៉ុន្តែ​នៅពេលដែល​បូក​បញ្ចូល​គ្នា វា​បាន​ក្លាយជា​មូលនិធិ​មួយ​ដ៏​ធំ ដែល​អាច​យកមកប្រើ​ប្រាស់ សម្រាប់​ប្រតិបត្តិ​ការណ៍​របស់​គម្រោង​នេះ​បាន ។ ក​ម្រោ​ង​នេះ​មានមុខ​ងារ​ធំៗ​ចំនួន​៣ គឺ​ទី​១ បើក​ថ្នាក់​អក្ខរកម្ម​ទី​២ បើក​ថ្នាក់​សមមូល​ផ្តល់ឱកាស​អប់រំ​មូលដ្ឋាន​ដល់​កុមារ​បោះបង់​ការសិក្សា​ដោយ​កត្តា​ផ្សេងៗ និង​ទី​៣ បណ្តុះបណ្តាល​ដល់​ជន​ពេញវ័យ​លើ​ជំនាញ​សិប្បកម្ម ដើម្បី​រកប្រាក់​ចំណូល​ប​ន្ថែ​ម​ក្នុង​គ្រួសារ ។ ហើយ​គម្រោង​នេះ​មិន​ត្រឹមតែ​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ត្រូវបាន​ប្រើប្រាស់​នៅ​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន និង​នេ​ប៉ាល់ ផងដែរ ដោយ​ស្ថិតក្នុង​ជំនឿ​ថា សន្តិភាព​លើ​ពិភពលោក អាច​នឹង​គួរតែ​សម្រេចបាន តាមរយៈ​នៃ​ការលើកកម្ពស់​ការអប់រំ ដែលមាន​ឥទ្ធិពល​ដឹកនាំ​មនុស្ស ឆ្ពោះទៅរក​វិថី​ជីវិត ដែលមាន​ភាពប្រសើរ និង រឹងប៉ឹង ។​
លោក​បាន​លើក​បង្ហាញថា ៖ ធម្មនុញ្ញ​អង្គការ​យូណេស្កូ​បានចែង​ថា ដោយហេតុថា សង្គ្រាម​វា​កើតចេញពី​ចិត្ត​មនុស្ស ហេតុនេះ គឺ​ពី​ក្នុង​ចិត្ត​មនុស្ស​នេះហើយ ដែល​យើង​ត្រូវបង្កើត​គំនិត​ការពារ​សន្តិភាព ហើយ​ការអប់រំ ពិតជា​ប្រព័ន្ធ​ការពារ​ដ៏​មាន​អានុភាព សម្រាប់​ប្រឆាំង​ទៅនឹង​សង្គ្រាម ដែល​មិនមែនជា​អាវុធ​យុទ្ធ​ភ័​ណ្ឌ​នោះទេ ។ ដោយ​គឿន​វ៉េ​ត​