អ្នកភូមិ​៣​សង្កាត់​ចំណុះ​ឲ្យ​ក្រុង​សៀមរាប​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជំនាញ​ពាក់​ព័​ន្ទ​ជួយ​មើល​ក្រុមហ៊ុន​ដឹក​ដី​លក់​

0

​សៀមរាប​ ក្រុម​អ្នកភូមិ​រស់នៅ​សង្កាត់​សំបួរ​សង្កាត់​ស្រ​ង៉ែ​និង​សង្កាត់​ស្វាយដង្គុំ​ចំណុះ​ឲ្យ​ក្រុង​.​ខេត្តសៀមរាប​បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​រួមជាមួយ​ជំនាញ​ស្ថាប័ន​ពាក់​ព័​ន្ទ​ជួយ​មើល​ក្រុម​ ​ហ៊ុន​ជីក​យក​អាច​ថ៍​ដី​លក់​និង​ដឹកជញ្ជូន​ដោយ​រថយន្ត​ធុន​ធំ​បង្ករ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​ ​របស់​ពួកគាត់​ក៍​ដូច​បំផ្លាញ​ផ្លូវ​កៅស៊ូ​និង​ផ្លូវលំ​ជាច្រើន​គីឡូម៉ែត្រ​។​ ​អ្នកភូមិ​សង្កាត់​ទាំង​៣​ខាងលើ​បន្ថែមថា​ក្រុមហ៊ុន​ជីក​កាយ​យក​អាច​ថ៍​ដី​ខាងលើ​នោះបាន​ធ្វើ​ ​សកម្ម​ភាពជា​យូ​ណាស់​មកហើយ​ជាពិសេស​នៅពេល​រដូវ​ទឹក​ម​ស្រក​ក្រុមហ៊ុន​គេ​នឹង​មក​ជីក​កាយ​ដី​លក់​រហូតដល់​ខែ​ទឹក​ឡើងវិញ​ទើប​ឈប់​។​

ហើយ​ទីតាំង​ដែល​ក្រុមហ៊ុន​កំពុងតែ​ជីក​យក​អាច​ថ៍​ដី​នោះ​ស្ថិតនៅ​ខាងលិច​វត្ត​ច័យ​តី​រ​និង​ខាងកើត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​សំបួរ​។​ ​ពួគគាត់​បន្ថែមថា​ក្រុមហ៊ុន​ដែល​មក​ជីក​កាយ​យក​អាច​ថ៍​ដី​លក់​នោះ​មាន​៣​ក្រុមហ៊ុន​តែ​ក្រុម​ ​ហ៊ុន​ដែលមាន​រថយន្ត​ធុន​ធំ​និង​ច្រើនជាងគេ​នោះ​គឺ​ក្រុមហ៊ុន​អេង​សុខ​ហ្គិ​ច​តែម្ដង​។​ ​ប្រជាពលរដ្ឋ​និយាយថា​ផ្លូវ​ក្រាល​កៅស៊ូ​ចាប់ពី​ចំណុច​ត​ភ្ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ក្នុងភូមិ​សាស្ត្រ​ ​សង្កាត់​ស្វាយដង្គុំ​រហូតដល់​ចំណុច​សាលា​បថ​មសិ​ក្សា​សំបួរ​បាន​កំពុងតែ​ទទួលរង​ការខូចខាត​ស្ទើ​ទាំងស្រុង​ហើយ​ជាមួយគ្នារ​នេះ​ផ្លូវលំ​ជាច្រើន​ខ្សែរ​នៅក្នុង​សង្កាត់​សំបួរ​និង​សង្កាត់​ស្រ​ង៉ែរ​ក៍រង​នូវ​ការ​ខូច​ជា​ ​បណ្ដើរៗ​ដែរ​មិនតែប៉ុណ្ណោះ​រាល់​រថយន្ត​កំពុងតែ​ដឹកជញ្ជូន​ដី​លក់​នោះ​គឺ​បាន​ជ្រុះ​អាច​ថ័​ដី​បង្ករ​ទៅជា​ហុយ​ទ្រលោម​ស្ទើ​តែ​ងងឹត​មេឃ​។​ ​

ពាក់​ព័​ន្ទ​ករណី​ប្រជា​ពលរ​ដ្ខ​៣​សង្កាត់​ខាងលើ​បានលើកឡើង​នេះ​លោកស្រី​ម្ចាស់​ក្រុមហ៊ុន​អេង​សុខ​ហ្គិ​ច​បាន​បកស្រាយ​បំភ្លឺ​តាម​ទូរស័ព្ទ​ថា​ក្រុមហ៊ុន​ដឹក​ដី​របស់គាត់​បាន​ស្រោ​យ​ទឹក​ហើយ​ចំណែក​ឯការ​ផ្លូវ​ខូច​នោះ​គឺ​សមាគមន៍​បាន​សន្យា​ជាមួយ​ឃុំ​បើ​ឃុំ​ឲ្យ​ជុស​ជុស​ត្រង់ណា​គឺ​សមាគមន៍​ត្រូវ​ជុស​ជុល​ ​កន្លែង​នោះ​ដោយឡែក​ផ្លូវ​កៅស៊ូ​ក្រុម​ឡាន​របស់គាត់​មិនបាន​ដឹក​ឆ្លងកាត់​នោះទេ​។​ ​

ប៉ុន្តែ​បើទោះបីជា​លោកស្រី​អេង​សុខ​ហ្គិ​ច​មិនបាន​ទទួលស្គាល់ថា​ក្រុម​ឡាន​របស់គាត់​ដឹក​ឆ្លង​ ​កាត់​ផ្លូវ​កៅ​យ៉ាងណា​ក៍ដោយ​ក៍​ប្រជាពលរដ្ឋ​សង្កេត​ឃើ​ង​ថា​ក្រុម​ឡានធំៗ​របស់​ក្រុមហ៊ុន​អេង​សុខ​ហ្គិ​ច​ ​បាន​ដឹក​ឆ្លងកាត់​នៅ​ផ្លូវ​កៅ​ជា​រៀងរាល់ថ្ងៃ​មិន​ក្រោម​៣០០​គ្រឿង​នោះឡើយ​ហើយ​សរុប​ទាំងអស់​ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​មាន​រថយន្ត​ដឹក​ដី​ឆ្លងកាត់​ផ្លូវ​កៅស៊ូ​រាប់ពាន់​គ្រឿង​ដែរ​។​ ​

អភិបាលរងក្រុង​សៀមរាប​លោក​សូ​ប្លា​តុង​បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា​ក្រុមហ៊ុន​ដែល​បាន​ជីក​យក​ ​អាច​ថ៍​ដី​និង​ដឹក​លក់​នោះ​មិនដឹងថា​មានច្បាប់​ឬ​យ៉ាងណា​នោះទេ​តែបើ​ក្រុមហ៊ុន​ដឹក​ដី​បំផ្លាញ​ផ្លូវ​នោះ​គឺ​ក្រុមហ៊ុន​ទាំងអស់នោះ​ជា​អ្នកធ្វើការ​ជុស​ជុល​ឡើងវិញ​ព្រោះ​ក្រុមហ៊ុន​ដឹក​ដី​យកចំណេញ​តែឯង​ដូច្នេះ​ត្រូវ​ធ្វើការ​ជុស​ជុល​។​ ​ដោយឡែក​ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ​និង​

ដឹកជញ្ជូន​ខេត្តសៀមរាប​លោក​គឹម​ប៊ុណ្ណា​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ចាំ​លោក​ចាត់​ឲ្យ​មន្ត្រី​សណ្ដាប់ធ្នាប់​ដា​ធា​រណះ​ការចុះទៅ​ចាប់​បើសិន​ជាមាន​ករណី​នេះហើយ​ទៀតសោត​បើសិនជា​ក្រុមហ៊ុន​ខាងលើ​នោះ​ដឹក​បំផ្លាញ​ផ្លូវ​គឺ​ត្រូវតែ​ធ្វើ​កិច្ចសន្យា​ជុស​ជុល​សង​វិញ​ព្រោះ​ក្រុមហ៊ុន​ដឹក​ជា​ឯកជន​ហើយ​បំផ្លាញ​ផ្លូវ​សា​ធា​រណះ​។​ ​??????????????????????????????? ??????????????????????????????? ???????????????????????????????