ខេត្តសៀមរាប៖ សមត្ថកិច្ចប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង័្សយ០៣នាក់និងគ្រឿងញៀ ន១៦កញ្ចប់ទៅកាន់សាលាដំបូងខេត្តពីករណីជួញដូរ និងប្រើបា្រស់នៅសាធាតុ
ញៀនដោយខុសច្បាប់ ហើយការចុះធ្វើសកម្មភាព បង្ក្រាបករណីចាត់ចែងនិងប្រើបា្រស់ ដោយខុសច្បាប់នៅសាធាតុញៀន ហើយឈានដល់ធ្វើការឃាត់ខ្លួនបានចំនួន៣នាក់ បានធ្វើទ្បើងកាលពីវេលម៉ោ០៧និង០០នាទីក្នុងថ្ងៃទី២២ ខែមីនាឆ្នាំ២០១៦ដោយរួមសហការជាមួយកំលាំងអធិការនគរបាលស្រុកបា្រសាទបាគង បានចុះធ្វើកម្មភាពបង្ក្រាបករណីខាងលើស្ថិតនៅចំណុចភូមិល្អក់ឃុំកណ្តែកស្រុកបា្រសាទ បាគងខេត្តសៀមរាប ។លោកវរៈសេនីយ៍ទោ អ៊ុំ សាអាត ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ៤នាក់ដែល សមត្ថកិច្ចឃាត់ខ្លួនមាន ១ ឈ្មោះ សុិនវុទ្ធីភេទប្រុសកើតនូវ ឆ្នាំ១៩៩៦មុខរបររតុកភោជនីយ៏ដ្ឋាន រស់នូវភូមិបឹងដូនប៉ាសង្កាត់ស្លក្រាមក្រុងសៀមរាបឃាត់ខ្លួននូវ ថ្ងៃទី២២ខែមិនាឆ្នាំ២០១៦ ពីបទជួញដូរ ២ឈ្មោះសូរសង្ហាភេទប្រុសកើតនូវឆ្នាំ ១៩៩២មុខរបរជាងប៉ះកង់ រស់នូវភូមិល្អក់ ឃុំកណ្តែកស្រុកបា្រសាទបាគង ឃាត់ខ្លួននូវម៉ោង១២និង០០នាទី ថ្ងៃទី២២ខែមិនាឆ្នាំ២០១៦ ពីបទសំរួលអោយ ប្រើបា្រស់ ៣ឈ្មោះព្រុំបុរី ភេទ ប្រុស កើតនូវឆ្នាំ១៩៩២មុខរបរគ្មានរស់នូវភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ឃាត់ខ្លួននូវម៉ោង១៣និង៣០នាទីក្នុងថ្ងៃទី២២ខែមីនា ឆ្នាំ២០១៦ ពីបទរក្សាទុកនិងជួញដូរ ហើយនូវក្នុងការបង្ក្រាបនោះដែរសមត្ថកិច្ចយើងដកហូតបានម្សៅមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១៦កញ្ចប់ស្មើនិងទំងន់៣.៧ក្រាមនិងឧបករណ៏ប្រើបា្រស់និងសំភារះវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ កាំភ្លើងខ្យល់ចំនួន០១ កាំបិតផ្គាក់ចំនួន០១ ខ្នោះដៃ០ឆគូរ
និងទូរស័ព្ទដៃចំនួន០៣គ្រឿង។បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់រួមនិវវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅរសៀល ថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៦ដើម្បីចាត់ការបន្ត។