ក្រុមពលរដ្ឋតវ៉ាដីធ្លីនៅស្វាយជ្រុំត្រូវអាជ្ញាធរណែនាំ អោយរំសាយត្រទ្បប់ទៅលំនៅដ្ឋានដើមវិញ

0

ខេត្តព្រះវិហារ៖ប្រជាពលរដ្ឋតវ៉ាដីធ្លីមកពីតាមបណ្តាខេត្តផ្សេងៗគ្នាប្រមាណ៨០គ្រួសារដែលចាញ់បោកមេខ្យល់ចំនួន៤នាក់បានទៅជួបជុំគ្នានៅចំណុចផ្លូវបំបែកជា៤ស្ថិតនៅភូមិស្វាជ្រុំឃុំស្រអែមស្រុកជាំក្សាន្តកាលពីរសៀលថ្ងៃទី២២មិនា២០១៦នោះត្រូវបានអាជ្ញាធរទប់ស្កាត់អោយពួកគាត់k8រំសាយវិលត្រទ្បប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។អាជ្ញាធរមូលដ្ឋានបានរាយការណ៍អោយដឹងថាប្រជាពលរដ្ឋចំនួន៨០គ្រួសារនោះបានចាញ់បោកមេខ្យល់ដែលដើរឃោសនាអោយពួកគាត់នាំគ្នាធ្វើការតវ៉ាដើម្បីបានសិទ្ធទៅរស់នៅលើដីភូមិស្វាយជ្រុំវិញ។មេខ្យល់និយាយថារាជរដ្ឋាភិបាលបានអនុញ្ញាតអោយប្រជាពលរដ្ឋ៨០គ្រួសាដែលជាអតីតម្ចាស់ដីអាចទៅរស់នៅលើដីរបស់រដ្ឋទីនោះវិញ។នៅរសៀលថ្ងៃដដែលអាជ្ញាធរដែនដីបាននាំប្រជាពលរដ្ឋតវ៉ាដីធ្លីទាំងនោះអោយទៅដេកស្នាក់នៅក្នុងវត្តស្រអែមមួយយប់។លោកប្រាក់ភីមេឃុំស្រអែមបានអោយដឹងនៅព្រឹកថ្ងៃទី២៣មិនានេះថាប្រជាពលរដ្ឋតវ៉ាដីធ្លីទាំង៨០នាក់ដែលបានដេកស្នាក់នៅក្នុងវត្តស្រអែមមួយយប់នឹងត្រូវរំសាយអោយត្រទ្បប់ទៅកាន់លំនៅដ្ឋានរៀងខ្លួនៗវិញនៅថ្ងៃនេះ។លោកប្រាក់ភីបញ្ជាក់ថាពួកគាត់មួយចំនួនបានយល់ព្រមត្រទ្បប់ទៅផ្ទះវិញបន្ទាប់ពីដឹងថាបានចាញ់បោកមេខ្យល់អោយនាំគ្នាមកទាមទារយកដីស្វាយជ្រុំវិញ។នៅថ្ងៃទី២២មិនា២០១៦អាជ្ញាធរជាតិព្រះវិហារនិងសាលាខេត្តព្រះវិហារបានប្រញាប់ចេញសេចក្តីប្រកាសព័ត៌មានមួយដើម្បីជូនដំណឹងដល់ពលរដ្ឋតវ៉ាទាំង៨០នាក់កុំអោយជឿលើការឃោសនាអកុសលរបស់ជនខិលខូចមួយចំនួន។ពាក្យឃោសនានោះបាននិយាយថាអ្នកធ្លាប់រស់នៅលើដីស្វាយជ្រុំនឹងអាចវិលត្រទ្បប់ទៅរស់នៅលើដីស្វាយជ្រុំដែលស្ថិតក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារវិញគឺជារឿងប្រឌិតទាំងស្រុង។ខ្លឹមសារត្រួសៗនៅក្នុងលិខិតនេះបានបន្តថាប្រជាពលរដ្ឋដែលបានផ្ទេរដីពីភូមិស្វាយជ្រុំមករស់នៅភូមិធម្មជាតិសម្តេចតេជោគឺអាជ្ញាធរមានសមត្ថកិច្ចក៍បាននឹងបន្តដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រគល់ដីលំនៅដ្ឋាននិងដីកសិកម្មសម្រាប់ការតាំងទីលំនៅថ្មីនេះ។ក្នុងនាមអាជ្ញាធរមានសត្ថកិច្ចយើងនឹងបន្តដោះស្រាយករណីនេះដោយសន្តិវិធីស្រមតាមច្បាប់ជាធរមាននិងសូមអំពាវនាវដល់ប្រជាជនដែលជឿលើការឃោសនាអកុសលអោយវិលត្រទ្បប់ទៅរស់នៅក្នុងលំនៅដ្ឋានដើមវិញនិងទីតាំងទាំងទ្បាយតាមគោលនយោបាយដែលបានផ្តល់ជូន៕k8