ឆ្នេរសមុទ្រចំនួនពីកន្លែងក្នុងចំណោមឆ្នេរសមុទ្រជាច្រើនកន្លែងលើទឹកដីខេត្ត ព្រះសីហនុនឹងត្រូវរៀបចំឲ្យហើយមុនពេលចូលឆ្នាំ

0

ខេត្តព្រះសីហនុ៖ នៅក្នុងបទសម្ភាសជាមួយក្រុមអ្នកសារពត៏មានជាតិនឹងអន្តរៈជាតិ ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម នឹងសំណង់ បាន មានប្រសាសន៏ បញ្ជាក់ថា នៅចំពោះមុខឆ្នេរសមុទ្រចំនូនពីកន្លែង គឺឆ្នេរ ឯករាជ នឹងឆ្នេរ អូរ ឈើទាល(ចំណុចដីអតីត20160323_100058_resized ក្រុមហ៊ុន អារីស្តុន)បច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុន សុខ គង់ នឹង ត្រូវធ្វើការរៀបចំឲ្យហើយរូចរាល់ មុនពេលបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរឈានចូលមកដល់ ដើម្បី ឲ្យភ្ញៀវ ទេសចរណ៍ក៏ដូចប្រជាពលរដ្ឋទូ ទៅចេញលេងកម្សាន្តជាសាធារណៈ។ដោយឡែក សំរាប់ ឆ្នេរសមុទ្រ ជាច្រើនទៀត គណៈកម្មាធិការ គ្រប់គ្រងនឹងអភិវ្ឍន៏តំបន់ឆ្នេរសមុទ្រ កម្ពុជា នឹង បន្តធ្វើការ រៀបចំជាជំហ៊ានៗតាមដំណាក់កាល ដោយ អនុវត្តន៏តាម ចរាចរណ៍នាំលេខ០១ របស់រាជ រដ្ឋាភិបាល។ បទសម្ភាសនេះបាន ធ្វើឡើង នៅ ព្រឹកថ្ងៃទី២៣ខែមិនាឆ្នាំ២០១៦ នៅខាងក្រៅសាលាប្រជុំសាលាខេត្តព្រះសីហនុ ខណៈពេល ឯកឧត្តម ទេសរដ្ឋមន្រ្តី អញ្ជើញជាគណៈធិបតីក្នុងពិធីប្រកាសតែងតាំង លោក នួន ប៉ុក អតីតអនុ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុឡើងជាប្រធាន មន្ទីររៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ជំនួសលោក ហ៊ុន ភី ប្រធានមន្ទីរ ដែលចូលនិវត្តន៏។.ឯកឧត្តម អ៊ឹង ឈុន លឹម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ឆ្នេរតំបន់អូរឈើទាល តំបន់អតីតក្រុមហ៊ុន អារិស្តុន ដែលធ្វើរបង ហ៊ុំពទ្ធ័ទុកចោលជាច្រើនឆ្នាំមកហើយនោះ នឹងត្រូវ ធ្វើការ បើកឡើងវិញ តាមផ្លូវចាស់ដែលមានស្រាប់ នឹងធ្វើការរៀបចំកែលំអរឲ្យមានសោភណ្ណ័ភាពឡើងវិញ ដោយ ធ្វើជាសូនច្បារ នឹងផ្លូវ ហើយមិនអនុញាតឲ្យមានការលក់ដូរ បែបអានាធិបតេយ្យតទៅទៀត នោះទេ។ហើយសំរាប់ឆ្នេរតំបន់ឯករាជក៏ដូចគ្នា គឺអាជ្ញាធរខេត្តព្រះសីហនុកំពង់ធ្វើការរៀចចំជា បណ្តើរៗហើយ ។ចំពោះសំណង់របស់ក្រុមហ៊ុន ស៊ាន ហេង នឹងការដ្ឋានសំណង់របស់ក្រុមហ៊ុន លោក អ៊ូឆាយ ថៅកែសណ្ឋាគារខ្សាច់មាស ដែលកំពង់មានវត្តមាននៅលើដីឆ្នេរ ឯករាជនេះ មន្រ្តីជំនាញកំពង់ សិក្សារ ទៅលើផ្លូវច្បាប់ ដើម្បីអនុវត្តន៏តាមនិតីវិធី តាមគោលការណ៍របស់រាជរដ្ឋភិបាល ក្នុងជំរើសចំនួន២គឺទី១ រាល់សំណង់ទាំងអស់ដែលមាននៅលើដីឆ្នេរនេះត្រូវវាយកម្ទេចចោល ដោយរាជរដ្ឋា ភិបាលចេញសំណងសង់រាល់ការខូចខាត នឹងជំរើសទី២ បើអនុញាតឲ្យក្រុមហ៊ុនបន្តការសាង សង់បន្ត ទៀត ត្រូវអនុវត្តន៏ទៅតាមខ្លឹមសារចរាចរណ៍នាំលេខ០១របស់រាជរដ្ឋាភិបាលដែលបានកំណត់។ ចំពោះតូបកំពង់លក់ដូរចំនួន១១ តូប ក៍ត្រូវធ្វើការរុះរើនឹងកែលំអរឡើងវិញផងដែរ មិនអនុញាតឲ្យ មានដូចច្នេះ ទៀតនោះទេ ហើយកិច្ចការរុះរើនេះនឹងធ្វើឡើងនៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខរូច។.គួរបញ្ជាក់ផងដែរថាការចេញប្លង់កម្មសិទ្ធិលើដីឆ្នេរឯករាជខាងលើនេះទៅឲ្យក្រុមហ៊ុនឯកជនក៍ដូចជាការចេញច្បាប់អនុញាត្តិការសាងសង់សំណង់ផ្សេងៗដូចជាសំណង់សណ្ឋាគារឬសំណង់ខុនដូរកំពស់ពីរ២៥ទៅ៣៥ជាន់រូចហើយនោះគឺជាការឃុបឃិតគ្នាជាលក្ខណៈទ្រុងទ្រាយធំផ្ទុយទៅនិងខ្លឹមសារចរាចរណែនាំលេខ០១របស់រាជរដ្ឋាភិបាលពីព្រោះចរាចរណែនាំលេខ០១(សរណន)របស់រាជរដ្ឋាភិបាលបានសម្រេច ជាផ្លូវការនៅ ថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០១២ចំណែកឯប្លង់កម្មសិទ្ធិដែលផ្តល់ជូនឲ្យក្រុមហ៊ុន ស៊ាន ឈុន ហេង ប្រពន្ធលោកស្បាង សារ៉ាតអតីតអភិបាលខេត្តព្រះសីហនុក៍ដូជាក្រុមហ៊ុនថៅកែខ្សាច់ មាន(លោក អ៊ូឆា យ)ទើបតែធ្វើឡើង នៅក្នុងឆ្នាំ២០១៣ ហើយច្បាប់សាងសង់សំណង់ផ្សេងៗក៍ទើប និងធ្វើការអនុញាត្តិនៅក្នុងឆ្នាំ២០១៥ថ្មីៗនេះតែប៉ុណ្ណុះ។ទាំងនេះជាបញ្ហារមួយដែលរាជរដ្ឋាភិបាលគួរធ្វើការពិនិត្យឡើងវិញចំពោះភាពមិនប្រក្រីដូចបានរៀបរាប់ខាងលើដើម្បីមានវិធានការបន្ទាន់ចំពោះមន្រ្តីដែលមានការពាក់ពន្ធ័ធ្វើជាត្រីងៀតឆ្លៀតពងបង្ករឲ្យភាពវិកវរក្នុងសង្គមហើយនេះក៍ជាបញ្ហារមួយដែលគណៈប្រឆាំងកំពង់លើយកមកធ្វើជាវិធានបទ លើ ផ្លូវ នយោបាយផងដែរ ៕20160323_100058_resized 20160218_171907 20160218_151909