ខេត្តកំពង់ធំ. ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំមានចិត្តសប្បាយរីករាយ ខណះពេលដែលបានទទួល ចំណង ដៃថ្មី ផ្លូវក្រាលគ្រួសក្រហមមួយខ្សែលេខ ៥០សេ. ដែលបានលាតសន្ធឹងពីខេត្តកំពង់ធំ ត្រង់សង្កាត់ ស្រយូវ ក្រុងស្ទឹងសែន កាត់បឹង ទន្លេសាប មានប្រវែង១៩គម ដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង. និងតភ្ជាប់និង ផ្លូវខេត្តកំពង់ឆ្នាំង នៅភូមិ.ច្រណូក ស្រុកកំពង់លែង. ខេត្តកំពង់ឆ្នាំងបានធ្វើនៅរសៀលថ្ងៃទី២៣ ខែមិនាឆ្នាំ២០១៦។
លោក ជូ កុល្លា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងពីប្រវត្តនៃផ្លូវដែលកំពុងតែ សាងសង់នេះ ស្ថិតក្នុងសង្កាត់ស្រយូវ គឺជាផ្លូវរទេះគោ សម្រាប់ប្រជាពលរដ្ឋធ្វើស្រែប្រាំង និងដឹកជញ្ជូនកសិផលស្រូវ ពោត និងនេសាទ ដែលមានប្រជាពលរដ្ឋ១៣ភូមិ៤៤៤៧គ្រួសារ ចំនួនប្រជាពលរដ្ឋ២០.៤៧៩នាក់ ដែលមានការទំនាក់ទំនងរវាងខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំ ចំណែកផ្លូវដែលត្រូវបានសាងសង់នៅឆ្នាំ២០១៦នេះគឺ៧គម ទទឹង៨ម ក្រាលគ្រួសក្រហម នៅឆ្នាំបន្ទាប់និងសាងសង់១៩គម ទល់នឹងព្រំប្រទល់ខេត្តកំពង់ឆ្នាំង ប៉ុន្តែចាប់ពី៧គមដល់គមទី១៩ ជាស្ថានភាពផ្លូវបេតុងពន្លិចទឹក អាចប្រើប្រាស់បាន៨ខែក្នុងមួយឆ្នាំ។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តបានសាងសង់ផ្លូវ សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការដឹកកសិផល ដែលជាប្រយោជន៍សំខាន់របស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ដែលបានរងចាំមកយូរហើយ និងសូមអគុណប្រមុខរាជរដ្ឋាភិបាល ដែលបានអភិវឌ្ឍន៍ផ្លូវមួយខ្សែព្រមទាំងបានបើកការដ្ឋានសាងសង់ផ្លូវក្នុងថ្ងៃនេះ។
ឯកឧត្តម លោក ត្រាំ អ៊ីវតឹក. រដ្ឋមន្ត្រីក្រសួងសាធារណះការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា នេះជាផ្លូវមួយខ្សែជួយសម្រួល ដល់ការដឹកជញ្ជូនដល់ ប្រជាពលរដ្ឋ តាមការសំណូ មពររបស់ប្រជាពលរដ្ឋឃុំទាំង២ គឺឃុំស្រយូវ ខេត្តកំពង់ធំ និងឃុំកំពង់លែង ខេត្តកំពង់ឆ្នាំង ខណះនេះត្រូវបានសាងសង់ផ្លូវខេត្តទាំងពីបានមកដល់ព្រំប្រទល់ហើយ តែនៅចន្លោះកណ្តាល គឺជាបឹងទន្លេសាបដែល មាន ប្រវែង៣គម អ្នកធ្វើដំណើរជិះជិះសាឡាងឆ្លងបាន ឬទូកចន្លងបាន ដោយក្រសួងសារធារណៈការ និងដឹកជញ្ជូនបានកាយផ្លូវទឹក និងបូមកោះ សម្រាប់សម្រួលដល់ផ្លូវសាឡាង ដោយបងប្អូនមិនចាំបាច់ជិះរថយន្តវាងដូចមុននោះទេ ឯកឧត្តមបាន បញ្ជាក់ថា ការសាងសង់នេះគឺជាជំហ៊ានដំបូង ដែលអាចធ្វើដំណើរបាន៨ខែក្នុងមួយឆ្នាំ តែនៅអនាគត់និងសាងសង់គម្រោងធំមានផ្លូវទំនើបដោយតភ្ជាប់ពីខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ដោយកំពុងសិក្សាបរិស្ថាន និងជីវៈចម្រុះ និងផលប៉ះពាល់និងបឹងទន្លេសាប រួមទាំងការចរាចរណ៍ របស់ប្រជាពលរដ្ឋ មានទំហំកាដឹកជញ្ជូននិងចរាចរធំប៉ុណ្ណា។
ដោយ ប៊ុនរដ្ឋា



































