សកម្មភាព​របស់​ក្រុម​ឈ្មួញ​នាំចូល​ប្រហិត​ពី​ថៃ មក​ខ្មែរ​នៅតែ​បន្ត​យ៉ាង​រលូន

0

​កោះកុង​: សកម្មភាព​នាំ​ទំនិញ​ដែល​ច្បាប់​ហាមឃាត់​ដាច់ខាត ការនាំ​ចូល​នោះ​រួមមាន​ប្រហិត​សាច់មាន់ ស្លាប​ ​មាន់ និង ជង្គង់​មាន់ ដែល​សព្វថ្ងៃ​ត្រូវបាន​គេ​រាយ​ការ​ណ៏​ថា ក្រុម​ឈ្មួញ​នៅតែ​បន្ត​នាំ​ចូលមកក្នុង​១​ថ្ងៃៗ រាប់​ ​រយ​តោន​តាម​ទូក (​ផ្លូវទឹក​) ដោយ​ចេញពី​កំពង់ផែ​ខ្លង​ស្រុ​ន ខេត្ត​ត្រាត ប្រទេស​ថៃ ឆ្ពោះ​មក​កម្ពុជា​ដើម្បី​ផ្ទេរ​ដាក់​ ​ឡាន​នៅ​ចំណុច​ព្រែក​អង្គញ់ និង ត្រពាំងរូង​យ៉ាង​រលូន រួច​ដឹក​តាម​ឡាន​ដើម្បី ចែកចាយ​បន្តទៅ​តាម​បណ្តា​ខេត្ត​ ​មួយចំនួន ជាពិសេស​រាជធានី​ភ្នំពេញ ដោយ​ឈ្មួញ​ទាំងនោះ​មិនបាន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​សុខភាព ប្រជា​ពល​ ​រដ្ឋ​ឡើយ ។​សេចក្តី​រាយ​ការ​ណ៏​បន្តថា ទំនិញ​ប្រភេទ​ប្រហិត ស្លាបមាន់ ជង្គង់​មាន់ ខូចគុណភាព​ទាំងនេះ​អាច​ ​នាំ​ចូលមក​បាន​ទាំង​តាមផ្លូវ​គោក ផ្លូវទឹក យ៉ាង​រលូន​បែបនេះ គឺមាន​ការឃុបឃិត និង បើកភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ដោយ​ពួកគេ​ចាំតែ​យកលុយ​ខែ​ដាក់​ហោប៉ៅ​ធ្វើ​មានបាន​រៀងៗ​ខ្លួន ដោយ​មិន​ខ្វល់​ពី ផល​ ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​មាន​វិធានការ​បង្ក្រាប​ម្តងណា​ឡើយ ។

តាម​ការ​បង្ហើប ពី​ក្រុម​អ្នករកស៊ី​បាន​ ​អោយដឹងថា ប្រហិត ជង្គង់​មាន់ ស្លាបមាន់ ខូចគុណភាព​ទាំងនោះ​នាំចូល​ពី​ប្រទេស​ថៃ​មក​ខ្មែរ ក្នុង​១​ថ្ងៃៗ​ ​រាប់រយ​តោន​នោះ ត្រូវបាន​ប្រភព​ទំលាយ​អោយដឹងថា មេ​ឈ្មួញ​ធំ​បំផុត​នោះ​មានឈ្មោះ ម៉េង ជា​យោធា​ថ្នាក់​ ​ឧ​ត្ត​ម​សេនី​យ៏ សព្វថ្ងៃ​នៅ​ភ្នំពេញ ។ ជាក់ស្តែង នៅ​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៤ នេះ គេ​សង្កេតឃើញ​ ​មាន​ទូក​ដឹក​ប្រហិត​របស់​ឈ្មួញ ឈ្មោះ ម៉េង នេះ​១​គ្រឿង​ទម្ងន់​ប្រមាណ​ជិត ២០​តោន ដឹក​តាម​ទូក ផ្លូវទឹក​ឆ្លង​ ​តាម​ច្រក​ប៉ាក់​ខ្លង និង កោះ​កាពិ ទៅ​ផ្ទេរ​ដាក់​ឡាន​នៅ​ចំណុច​ព្រែក​អ​ង្គុ​ញ​យ៉ាង​ត្រជាក់ចិត្ត គ្មាន​សមត្ថកិច្ច ណា​ ​អើពើ សួរនាំ​ឡើយ ដោយ​សមត្ថ​កច្ច​ទាំងនេះ​ត្រូវបាន គេ​សង្ស័យថា​ឧ​ត្ត​ម​សេនី​យ៏​សម្តី​ផ្អែម​ដែល ជា​មេ​ឈ្មួញ​ ​ដ៏​មហិមា​នេះ បានដាក់​ថ្នាំ​សណ្តំ​ទាំងអស់​។

ប្រធាន​កាំកុងត្រូល​ច្រក ចាំ​យាម មិន​បានធ្វើ​អធិប្បាយ​ទេ ដោយ​ ​និយាយ​យ៉ាងខ្លី​ថា ច្រក​ផ្លូវទឹក ជា​ដែន​សមត្ថកិច្ច​របស់​សាខា​កាំកុងត្រូល​ខេត្ត ខាង​លោក​គ្មាន​សិទ្ធ ដោយឡែក​ ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​មិនអាច​ទំនាក់​បានទេ នៅ​ល្ងាច ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៤ ដោយ​ទូរស័ព្ទ​ ​មិនអាច​ទេ​ចូល​បានទេ ចំណែកឯ​ប្រធាន​បសុសត្វ ឬ​ការិយាល័យ​ផលិតកម្ម និង បសុព្យាបាល (​ពេទ្យសត្វ​) ខេត្ត​ ​កោះកុង ក៏​មិនអាច​ទំនាក់ទំនង​សុំ​ការពន្យល់​បានដែរ ។

គួរ​បញ្ចាក់​ផងដែរ​ថា ផលិតផល​ប្រហិត សាច់មាន់ ខូច​ ​គុណភាព បែបនេះ​ត្រូវបាន​គេ​ដាក់លក់​គ្រប់​ទីកន្លែង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយឡែក ច្រក​ចាំ​យាម និង​ ​ច្រក​ផ្លូវទឹក​ប៉ាក់​ខ្លង សព្វថ្ងៃ​គេ​នៅតែ​សង្កេតឃើញ​មាន​ទំនិញគេចពន្ធ និង ផលិតផល​ខូចគុណភាព​ជាច្រើន​មុខ​ ​ផ្សេងៗ​ទៀត​នាំចូល​ពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​កម្ពុជា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយ​គ្មាន​សមត្ថកិច្ច​ណា​អើពើ​ ​រឿងនេះ​ទេ ទំនិញ​ទាំងនោះ​រួមមាន ទឹកដោះគោ​ជូរ ភេ​ស​ជ្ជះ​កំប៉ុង និង ជាពិសេស​ម៉ូតូ​អត់​ពន្ធ​រាប់សិប​គ្រឿង ក្នុង​ ១​ថ្ងៃៗ ហូរ​ចូល​តាម​ច្រកព្រំដែន​ថៃ​មក​កម្ពុជា​។​ល​។​ ​

មជ្ឈដ្ឋាន​សង្គម សំណូមពរ​ដល់​រដ្ឋាភិបាល ឬ អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ពិនិត្យឡើងវិញ​ផង ដើម្បី​អភិវឌ្ឍ​ន៏​ប្រទេសជាតិ និង​កុំអោយ​ឈ្មួញ​ទុច្ចរិត​នៅតែ​បន្តសកម្មភាព​ទាំងនេះ​តទៅទៀត​៕IMG_3088