ខេត្តបាត់ដំបង អ្នកស្រុករស់នៅក្នុងតំបន់ប្រឈម ដោយគ្រាប់មីននិងកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងភូមិសាស្ត្រស្រុកគាស់ ក្រឡ នៃខេត្តបាត់ដំបងបានជួបនូវហេតុការ ណ៍អាក្រក់មួយកេីតឡេីង កាលពីព្រឹកថ្ងៃទី ២៣ខែមីនាឆ្នាំ២០១៦វេលាម៉ោងប្រមាណ៩ ព្រឹក ក្នុងករណីផ្ទុះមីនតោនមួយគ្រាប់ ស្ថិត នៅចំណុចភ្នំអូរទ្រូអណ្តើក ភូមិព្រៃទទឹង ឃុំ ឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងខណៈពេលដែលជនរងគ្រោះកំពុងបេីក បរគោយន្តដឹកឱសដែលស្ថិតនៅក្នុងភូមិសាស្ត្រកេីតហេតុខាងលេីនេះ ។
ករណីផ្ទុះមីន នៅតាមតំបន់មួួយចំនួនស្ថិតនៅតាមបណ្តាស្រុក និងតំបន់ដាច់ស្រ យាលឆ្ងាយៗពីទីប្រជុំជននៅតែបន្តកេីតមានជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រទឹកដីខេត្តបាត់ដំបង ជាច្រេីនករណីីចាប់តាំងពីដេីមឆ្នាំ២០ ១៦កន្លងមកនេះ។សូមបញ្ជាក់ថាករណីផ្ទុះ មីនតោន ដែលបានកេីតឡេីងនៅក្នុងស្រុកសំឡូតខេត្តបាត់ដំបង កាលពីថ្ងៃទី ខែកុម្ភៈឆ្នាំ២០១៦ បានបណ្តាលឲ្យយោធាកងពលលេខ៥២ម្នាក់ស្លាប់ ខណៈភ្ជួររាស់ដីចម្ការ។
ដោយឡែកក្នុងហេតុការផ្ទុះមីនតោនកាលពីព្រឹកថ្ងៃទី២៣មីនានេះ បានបណ្តាលឲ្យ ឈ្មោះ ធីម រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ រស់ នៅភូមិបន្ទាយចារ ឃុុឆ្នាល់មាន់ ស្រុកគាស់ ក្រឡ ខេត្តបាត់ដំបង ជាអ្នកបេីកបរគោយន្ត រងរបួសធ្ងន់ធ្ងរហេីយត្រូវបានកងកម្លាំងនគរបាលស្រុកគាស់ក្រឡជួយអន្តរាគមន៍ភ្លាមៗ ដោយបានដឹកជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដេីម្បីជួយសង្គ្រោះបន្ទាន់ភ្លាមៗ។
ដោយឡែកគោយន្កកន្ត្រៃជាន់មីនបានរងការខូចខាតធ្ងន់ធ្ងរ ដោយ ដាច់មួយកំណាត់ ក្រោយទាំងស្រុង ។ក្នុងករណីហេតុការកេីតឡេីងនេះអាជ្ញាធរ មានសមត្ថកិច្ចក្នុងស្រុកមួយនេះ បានអំពាវ នាវ ដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលរស់នៅ ក្នុងភូមិសាស្ត្រ្ត ស្រុកគាស់ក្រឡ ខេត្តបាត់ដំ បង មេត្តាប្រុងប្រយ័ត្នពីបញ្ហាគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបង្កគ្រោះ ថ្នាក់ដល់អាយុជីវិតយេីងបាន។ ជាពិសេស សូមឲ្យសមត្ថកិច្ចគ្រប់ថ្នាក់មេត្តាចូលរួមផ្សព្វផ្សាយអំពីបញ្ហានេះ ដល់ប្រជាពលរដ្ឋខ្លួន៕




































