ទីតាំងស្តប់ឈើប្រណិតដុះស្លែរ ត្រូវបានសមត្ថកិច្ច ចុះបង្រ្កាប បន្ទាប់ពីបែកការណ៍

0

ភ្នំពេញ​ ​៖ ទី​តាំង​ស្ដុក​ឈើ​ខុស​ច្បាប់​មួយ​​កន្លែង​ ​ត្រូវ​បាន​សមត្ថ​កិច្ច​ចម្រុះ​ក្រោម​ការ​ ​ដឹកនាំ​របស់​នាយ​ខណ្ឌ​រដ្ឋ​បា​ល​ព្រៃ​ឈើរា​ជ​ ​ធានី​ភ្នំពេញ​ ​ចុះ​ទៅ​ប​ង្ក្រា​ប​ភ្លា​មៗ​ ​ខ​ណៈ​ដែល​គេ​ដឹង​ថា​ ​ទី​តាំង​ស្ដុក​ឈើ​មួយ​កន្លែង​នេះ​បាន​ស្ដុក​ឈើ​ខុស​ច្បាប់​ច្រើន​ខែ​មក​ហើយ​ ​ប៉ុន្ដែ​មិន​មាន​សមត្ថ​កិច្ច​ណា​ហ៊ាន​ ​ទៅ​ប​ង្ក្រា​ប​នោះ​ឡើយ​ ​។ តាំង​ស្ដុក​ឈើ​ខុស​ច្បាប់​ ​មួយ​កន្លែង​នេះ​ ​បាន​ប្រ​ព្រឹ​ត្ដ​ទៅ​នៅ​វេលា​ ​ម៉ោង​១និង​៣០នាទី​រសៀល​ ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ នៅ​តាម​ប​ណ្ដោ​យ​ផ្លូវ​ ​រថ​ភ្លើ​ង​ ​ឋិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌ​ ​ទួល​គោក​ ​។ ម​ន្ដ្រី​រដ្ឋ​បា​ល​ព្រៃ​ឈើ​បាន​ឱ្យ​ដឹង​ថា​ ​កន្លង​មក​កន្លែង​ស្ដុក​ឈើ​មួយ​នេះ​តែង​តែ​ ​នាំ​ឈើ​មាន​តម្លៃ​ច្រើន​ប្រភេទ​មក​ស្ដុក​ ​ក្នុង​ទី​តាំង​របស់​ខ្លួន​ ​ដើម្បី​ធ្វើ​អាជីវ​កម្ម​ ​កែ​ច្នៃ​ ​ព្រម​ទាំង​យក​ឈើ​ប្រណីត​ជា​ច្រើន​ ​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​វៀ​

ត​ណា​ម​ ​។ ដោយ​ពិ​និត្យ​ឃើញ​សកម្មភាព​ធ្វើ​អាជីវ​ ​កម្ម​ខុស​ច្បាប់​ទាំង​នេះ​ ​ទើប​សមត្ថ​កិច្ច​ ​រដ្ឋ​បា​ល​ព្រៃ​ឈើរា​ជ​ធានី​ភ្នំពេញ​សុំ​គោល​ការណ៍​ពី​ថ្នាក់​លើ​ ​និង​ដោយ​មាន​ការ​ឯក​ ​ភាព​ពី​តំណាង​អយ្យការ​សាលា​ដំបូង​រាជ​ ​ធានី​ភ្នំពេញ​ផង​នោះ​ ​ទើប​ថ្ងៃ​នេះ​សមត្ថ​ ​កិច្ច​ចេញ​ប្រតិបត្ដិ​ការ​ប​ង្ក្រា​ប​ទី​តាំង​នេះ​ ​តែ​ម្ដង​ទៅ​ ​។

ម​ន្ដ្រី​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ក្នុង​កិច្ច​ប្រតិបត្ដិ​ការ​នេះ​យើង​រឹប​អូស​បាន​ ​ឈើ​ប្រណីត​ជា​ច្រើន​ម៉ែត្រ​គូ​ប​ ​ដូច​ជា​ ​ប្រភេទ​ឈើ​គ្រញូង​ ​បេង​ ​នាងនួន​ ​និង​ធ្នង់​ ​ជា​ដើម​ ​ខ​ណៈ​ដែល​គេ​កំពុង​យក​ឈើ​ទាំង​ ​នេះ​កែ​ច្នៃ​ធ្វើ​ជា​គ្រឿង​ស​ង្ហា​រឹម​ ​និង​គ្រោង​ ​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀ​ត​ណា​ម​ ​។

ឈើ​ប្រណីត​ទាំង​អស់​នេះ​ត្រូវ​បាន​សមត្ថ​ ​កិច្ច​ចម្រុះ​រឹប​អូស​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​ ​រដ្ឋ​បា​ល​ព្រៃ​ឈើ​ភ្នំពេញ​ ​ប្រយោជន៍​រក្សា​ ​ទុកជា​ស​ម្ប​ត្ដិ​រដ្ឋ​ ​ខ​ណៈ​ដែល​ម្ចាស់​ទី​តាំង​ ​ស្ដុក​ឈើ​ខុស​ច្បាប់​មួយ​កន្លែង​នេះ​កំពុង​​គេច​ខ្លួន​ ​៕sar sar1 sar4