សម្តេចក្រទ្បាហោមសខេងឧបនាយករដ្នមន្ត្រីរដ្នមន្ត្រីក្រសួងមហាផ្ទៃបានធ្វើការជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តស្វាយរៀងត្រូវយកចិត្តទុកដាក់បន្ថែមទៀតនូវសេវាសារធារណះជូនប្រជាពលរដ្នគឺធ្វើយ៉ាងណាកុំអោយប្រជាពលរដ្នថ្នាំងថ្នាក់ជាពិសេសការពារសន្តិសុខសណ្តាប់សង្គមកុំអោយមានអំពើលួចឆក់ប្លន់កើតទ្បើងនៅមូលដ្ឋាន។ការលើកទ្បើងបែបនេះក្នុងឱកាសដែលសម្តេចក្រទ្បាហោមអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងនៃអភិបាលគណះអភិបាលខេត្តស្វាយរៀងដោយឯកឧត្តមម៉ែនវិបុលទ្បើងកាន់តំណែងជាអភិបាលខេត្តជំនួសឯកឧត្តមជៀងអំត្រូវទទួលមុខតំណែងថ្មី៕ពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៤ខែមិនាឆ្នាំ២០១៦នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀងដែលមានការអញ្ជើញចូលរួមពីលោកជំទាវម៉ែនសំអនឧបនាយករដ្នមន្ត្រីនិងមន្ត្រីរាជការចូលរួមប្រមាណជាង១០០០នាក់។សម្តេចក្រទ្បាហោមសខេងបានបញ្ជាក់ទៀតថាការផ្លាស់ប្តូរមុខតំណែងរឺតែងតាំងសម្រួលភារកិច្ចគឺជាការធម្មតាសំរាប់ក្របខណ្ឌ័មន្ត្រីរាជការរបស់រាជរដ្ឋាភិបាលដូចដែលការតែងតាំងអភិបាលខេត្តអភិបាលរងខេត្តរដ្នលេខាធិការមួយចំនួនឯទៀតនោះដែរ។សម្តេចក្រទ្បាហោបានបន្តទៀតថាចំពោះគុណបំណាច់ក្នុងការកសាងជាតិបើទោះបីជាបានផ្លាស់ប្តូរទៅកាន់មុខតំណែងថ្មីក៏នៅតែចាត់ទុកថាបានជួយកសាងនិងអភិវឌ្ឌក្នុងខេត្តដែលនាំអោយរាស្ត្រពេញចិត្តនិងទទួលយក។ចំពោះការតែងតាំងថ្នាក់លើបានផ្តល់អាទិភាពទីមួយដល់មន្ត្រីមូលដ្ឋានផ្ទាល់ក្នុងនោះផ្តោតទៅលើតួនាទីអភិបាលរងត្រូវតែងតាំងជាអភិបាលខេត្តតែម្តង។សម្តេចក្រទ្បាហោមបានសន្កត់ធ្ងន់ថាការតែងតាំងមន្ត្រីថ្នាក់ក្រោមជាតិត្រូវបានមើលទាំងអាកប្បកិរិយា ចរិកឫពារអោយសមតាមឆន្ទះសមូហភាពមូលដ្ឋានជាចំបងហើយបើគ្មានចំណុចខាងលើនេះទេការដឹកនាំមិនអាចទៅរួចបានទ្បើយ។ដោយសម្តេចជឿជាក់ថាឯកឧត្តមម៉ែនវិបុលត្រូវប្រកាសតែងតាំងជាអភិបាលខេត្តស្វាយរៀងនាថ្ងៃនេះនិងអាចដឹកនាំខេត្តស្វាយរៀងប្រកបដោយការរីកចំរើន អភិវឌ្ឌន៍លើគ្រប់វិស័យបន្ថែមទៀត។



































