ប្រជាពលរដ្ឋ​២០​គ្រួសារ ទទួល​អំណោយ​ពី​លោក ជា ពិសី តំណាង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​

0

​ ​ភ្នំពេញ​៖​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ​លោក ជា ពិសី និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទ​ក្រ ហម​កម្ពុជា​ខណ្ឌឫស្សីកែវ​ព្រមទាំង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានការ​រួម​
​ដំណើរ​ពី​ចៅសង្កាត់​ស្វាយប៉ាក​លោក ហ៊ូ សាម៉ន ព្រមទាំង មន្ត្រី​ក្រុមយុវជន​ក្រោម ឱ​វ៉ាត​សាលាខណ្ឌ​មួយចំនួន នា​រសៀល​ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០១៦​នេះ បាន​ពាំនាំ យក​អំណោយ​មាន​គ្រឿងឧបភោគ​បរិភោគ​រួមទាំង​ថវិការ​មួយចំនួន​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ម​ក​ផ្ដល់​ការចែកជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ចំនួន​២០​គ្រួសារ ត្រង់ចំណុច​តាម​បណ្ដោយ ផ្លូវ​បេតុង ក្រុម​៤ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​

​លោក​ជា ពិសី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម កម្ពុជា​ខណ្ឌឫស្សីកែវ​បាន​ថ្លែងថា ជានិច្ច​ជា​កាល​ទី​​ណា​មាន​ប្រជាពលរដ្ឋ​ជួប​ទុក​លំ​បាល​ទីនោះ​តែងតែមាន​វត្តមាន​កាក​បាទ​ក្រហម​កម្ពុជា​ជានិច្ច ពីព្រោះ​កាកបាទក្រហម កម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​បាន​ដើរតួរ​យ៉ាងសំខាន់​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​រាល់​ហានិភ័យ​ផ្សេងៗ​ដែល​កើតមានឡើង​នូវ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​លោក​ជា ពិសី អភិបាល​នៃ គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ​និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ​បាន​ថ្លែង​ទៀតថា ចំពោះ​អំណោយ​ដែល​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​យ​កមក ផ្ដល់​ការចែកជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ​ចំនួន​២០​គ្រួសារ​តាមរយះ​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ​នេះ ថ្វីត្បិតតែ​មាន​ចំនួន​តិច​ទួ​ចក៍​ពិតមែន ក៍​ប៉ុន្តែ​ក៍​អាចជួយ​សម្រាល​រាល់​ទុក​លំបាក​ជីវភាព​ប្រចាំថ្ងៃ​បាន​មួយចំនួន​និង​ជា​ទឹកចិត្ត​ដ៍​កម្ររ​មួយ​ដែល​ថ្នាក់ដឹកនាំ​បាន​មើលឃើញ​ជាក់ស្ដែង​ពី​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ​និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ​លោក​ជា ពិសី បាន​បញ្ជាក់ថា ចំពោះ​អំណោយ​ដែល ត្រៀម​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសារ​រួមមាន អង្ករ​១​បាវ ៣០​គីឡូក្រាម ម៊ី​ម៉ា​ម៉ា​១​កេះ ត្រីខ​១​ដុំ​ស្មើ​១០​កំប៉ុង ឃី​ត​ចំនួន​១​មាន​ម៊ុ​ង​១ ភួយ​១ សា​រ៉ុង​១ និង​ក្រ​ម៉ា​១ ធុង​ទឹកកក​ចំនួន​១ ក្នុងនោះ​ក៍មាន​ថវិការ​ចំនួន​៣០០០០៛
(​បី​ម៉ឺន​រៀល​ផងដែរ​)​។​ជាមួយគ្នា​នោះ​ក្រោយពី​ចែកជូន​នូវ​អំណោយ​ដល់​ប្រជាពលរដ្ឋ​ទីទាល់ក្រ​ចំនួន​១៨​គ្រួសារ រួចហើយនោះ លោក​ជា ពិសី អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌឫស្សីកែវ​បាន​ពាំ​នាំយក​គ្រឿង​ឧបភោគបរិភោគ​រួមទាំង​ថវិការ​ចំនួន​៣០០០០៛(​បី​ម៉ឺន​រៀល​)​ដើម្បី​យកមក​ផ្ដល់​ការចែកជូន​ផ្ទាល់​ដល់​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ​ពិការភាព​ចំនួន​២​គ្រួសារ​ទៀត​ដែល​កំពុង​ប្រឈម​និង​ទុក​លំបាក​វេទនា​ផ្សេងៗ​នៅតាម​គ្រួសារ​នីមួយៗ​ផងដែរ​។​ជាមួយគ្នា​នោះ​ប្រជាពលរដ្ឋ​បាន​សំដែង​នូវ​ការដឹងគុណ​និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ខណ្ឌ​ដែលមាន​លោក ជា ពិសី ជា​អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌឫស្សីកែវ​តំណាង​ឲ្យ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ពាំ​​នាំយក​អំណោយ​មក​ផ្ដល់​ការចែកជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ​និង​ពិការភាព​ទាំង​២០​គ្រួសារ​ដែល​កំពុង​ខ្វះខាត​៕​ហាស់ កំសាន្ដ​photo_2016-03-24_20-00-54 photo_2016-03-24_20-00-52 photo_2016-03-24_20-00-50 photo_2016-03-24_20-00-48 photo_2016-03-24_20-00-43