​ឈើ​គ្នង់​ចំនួន​២១០​ដុំ ត្រូវបាន​លោក អ៊ា សុខា នាយក​ជំរក​សត្វព្រៃ​ ​គូ​លេន​ព្រហ្ម​ទេព​ធ្វើកា​បង្ក្រាប​

0

ព្រះវិហារ៖ ជំរក​សត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព​ដឹកនាំ​ដោយ​លោក អ៊ា សុខា នាយក​ជំរក​សត្វព្រៃ​ (​ស្ពាន​តា​កឹង​)​បាន​បើក​យុទ្ធនា​ការចុះ​ចាប់​បង្ក្រាប ពួក​ឈ្មួញ​ឈើប្រណិត ដែល​បាន​ ​លួច​ចូល​កាប់​ឈើប្រណិត​នៅក្នុង​ដែន​អ​ភ័​រក្ស​ជីវចំរុះ​គូ​លេន​ព្រហ្ម​ទេព​កាលពី​ថ្ងៃទី ៧ ​ខែ ឧសភា ឆ្មាំ​២០១៤ រហូតដល់​ថ្ងៃទី ១៧ ខែ ឧសភា ឆ្មាំ​២០១៤ ជា​លទ្ធផល​សមត្ថកិច្ច​ ​បរិស្ថាន​ចាប់បាន​ឈើ​ប្រភេទ​ធ្មង់​ចំនួន​២១០​ដុំ ស្មើនឹង​ជាង​២០​មែត្រ​គីប​។​

លោក អ៊ា សុខា នាយក​ដែន​ជំរក​សត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព​បានអោយដឹងថា ​សមត្ថកិច្ច​របស់​លោ បាន​បើក​យុទ្ធនា​ការចាប់​ក្រុម​ឈ្មួញ​រកស៊ី​ទិញដូរ​ឈើប្រណិត​ ​ដែល​ពួកគេ​ដើរ​ប​ញ្ជុះ​ប​ញ្ជូ​ល​អោយ​ប្រជាពរ​ដ្ធ​នៅ​ឃុំ ព្រីង​ធំ នឹង ឃុំ ជាំ​ក្សា ស្រុក ជាំ​ក្សា​ ​ខេត្ត ព្រះវិហារ លួច​ចូលទៅ​កាប់​ឈើប្រណិត​នៅក្នុង​ដែន​ជំរក​សត្វព្រៃ ដែលជា​ព្រៃ ​អភិរក្ស​ជីវ​ជំ​រុះ​( ព្រៃ​ហាមឃាត់​)​ដឹកជញ្ជូន​តាម​គោយន្ត​កន្ត្រៃ​យកទៅលក់​អោយ​ពួកគេ​ ​ចំនួន​ឈើ​២១០​ដុំ​ត្រូវបាន​ចាប់​ឃាត់​នឹង​គោយន្ត​កន្ត្រៃ​ចំនួន​៥​គ្រឿង​

ផងដែរ ឈើប្រណិត​ ​ទាំងអស់នេះ​ត្រូវ​ឈ្មួញ​លាក់ទុក​នៅក្នុង​ភូមិ​ត្មាត​ប៉ើយ នឹង​ភូមិ យាង នៅលើ​ឈើ​មាន​ ​វាយ​អក្ស S២៧ លោក អ៊ា សុខា បាន​បន្ត​អោយដឹងថា នៅ​ភូមិ​សា​ស្ថ្រ​ជុំវិញ​ ​តំបន់ ដែល​ប្រជាពរ​ដ្ធ​បាន​លួច​ចូលទៅ​កាប់​ឈើប្រណិត មានការ​ស្មុកស្មាញ​ណាស់​ ​ដូចជា​នៅ​ភូមិ​ក្រឡាពាស​ជាដើម ដោយហេតុ​នេះហើយ​ជា​ឱកាស់ល្អ សំរាប់​ពួក​ឈ្មួញ​ ​ធ្វើការ​លួច​ដឹកជញ្ជូន​ឈើប្រណិត​តាម​គោយន្ត​កន្ត្រៃ​ក្នុង​១​គោយន្ត​ដឹក​បានតែ​៥​ដុំ​ប៉ុណ្ណោះ​ ​បើរ​យើង​មើលទៅ​កា​ដឹកជញ្ជូន​មាន​

លក្ខណៈ​ទ្រង់ទ្រាយ​តូ​ច‌​​ៗ​ទេ ដោយសា​ក្រុម​ឈ្មួញ​បាន​ ​យក​ប្រជាពរ​ដ្ធ​មក​បិទបាំង​នូវ​ទង្វើ​ខុសច្បាប់​របស់ខ្លួន ដីព្រៃ​អភិរក្ស​សត្វព្រៃ​គូ​លេន​ព្រហ្ម​ ​ទេព គឺជា​ព្រៃ​ចុងក្រោយ បើសិន​សម​ន្ថ​កិច្ច​បរិស្ថាន​ប​ណែ្ត​តប​ណោ្ត​យ អោយ​ពួក​ឈ្មួញ​ ​ចូលមក​កាប់​បាន​តាម​អំពើ​ចិត្ត​ទៀត​នោះ​ច្បាស់​ជា​រលាយ​ជាក់​ជាមិនខាន តែ​លោក​អ៊ា សុខា​ ​បាន​ប្ដេជ្ញាចិត្ត​ហើយ​ថា លោក រួមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដ៍ទៃទៀត សហការ​រួមគ្នា ដើម្បី​ថែ​ ​រក្សា​ព្រៃឈើ​ដ៍​មានតម្លៃ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​នេះ​អោយបាន​គង់វង្ស​មិនអោយ​ ​រលាយ​ដូចជា​ដែន​ជុំរក​សត្វព្រៃ​បឹង​ពែរ ព្រៃ​ព្រះ​រការ នឹង​ព្រៃ​ឡង​ដ៍​ឡើយ​។​ ​ ​ ​ ​ ​ដោយ ឆន ធារ៉ា​???????????????????????????????