បន្ទាយមានជ័យះលោកសួន បវរ អភិបាលរងខេត្តបន្ទាយមានជ័យដែលនិងត្រូវប្រកាសចូលកាន់តំណែងជាអភិបាលខេត្តថ្មីជំនួសលោកគោ ស៊ុំសារឿតនៅថ្ងៃទី២៨មីនា២០១៦បានអំពាវនាវសូមអោយបងប្អូនក្នុងខេត្តបន្ទាយមានជ័យបង្កើនការប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលអាចបង្កអោយកើតមានផ្គរ រន្ទះ ខ្យល់កន្ត្រាក់ដែលនាំអោយមានមហន្តរាយផ្សេងៗ ទោះបីស្ថានភាពអាក្រក់មិនគ្របដណ្តប់លើផ្ទៃនៃខេត្តក៍ដោយ។
លោក សួនបវរ បានលើកដូចនេះកាលពីព្រឹកថ្ងៃទី២៤មីនា២០១៦បន្ទាបពីំលំនៅដ្ឋានពលរដ្ឋចំនួន៦២ខ្នងក្នុងនោះ១៧ខ្នងដួលរលំ តែមិនប៉ះពាល់អាយុជីវិតក្នុងឃុំចំនួន៣គឺឃុំអូរសំព័រ ឃុំ ទួលពង្រ ឃុំ បឹងបេងនៃស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១១មីនា២០១៦ហើយគ្រះធម្មជាតិនេះក៍បានសម្លប់ពលរដ្ឋម្នាក់តាមរយះរន្ទះបាញ់ផងដែលនៅខេត្តប៉ៃលិន។តាមរយះគ្រោះធម្មជាតិនេះដែលលោកបានដឹកនាំកំលាំងសមត្ថកិច្ចចះុជួយជុសជុលនិងលើកផ្ទះជូនពួកគាត់និងនាំយកអំណោយជាច្រើនចែកជូនពួកគាត់ដែលរងគ្រោះ។
ជាមួយនិងការសូមអោយប្រុងប្រយ័ត្ននេះផងដែរលោកក៍បានជូនពរអោយពុកម៉ែបងប្អូនគ្រប់មូលដ្ឋានរួចចាកផុតពីគ្រោះកាចចង្រៃបានប្រកបតែសេចក្តីសុខសេចក្តីចំរើន សុខសប្បាយទាំងអស់គ្នា។
សូមបញ្ជក់ថាយោងតាមលិខិតអញ្ចើញរបស់លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨មីនា២០១៦អាជ្ញាធរខេត្តបន្ទាយមានជ័យនិងរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងអភិបាល អភិបាលរងនៃគណះអភិបាលខេត្តបន្ទាយមានជ័យ។