ខេត្តពោធិ៍សាត់៖ចំណាក់ស្រុកទៅរកសីុរបធ្វើពាងលក់ទុកកូនស្រីអាយុ៤ឆ្នាំនៅជាមួយជីតាកុមារីតូចក្ដៅពេកចុះទៅងូតទឹកក្នុងស្ទឹងបាត់ជាច្រើនមោ៉ងទើបរកសពកូនឃើញក្នុងទឹក។ហេតុការប្រទះឃើញនេះបានកើតឡើងកាលពីវេលមោ៉ង៤និង៥០នាទីល្ងាចថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៦ស្ថិតក្នុងក្នុងស្ទឹងពោធិ៍សាត់ក្នុងភួមិថ្នល់ជប៉ុន សង្កាត់រលាបក្រុងពោធិ៍សាត់។ក្មេងស្រីរងគ្រោះត្រូវបានលោក អ៊ុនហូ នាយប៉ុស្ត៍រដ្ឋបាលសង្កាត់រលាបប្រាប់ថាក្មេងស្រីរងគ្រោះឈ្មោះ ច្រីកសៅនី អាយុ០៤ឆ្នាំរស់នៅភួមិវាលវង ឃុំស្នាអន្សាស្រុកក្រគរ ខេត្តពោធិ៍សាត់។ដែលបានមកស្នាក់នៅរកសីុរបធ្វើពាងលក់ជាមួយឳពុកឈ្មោះ វា៉ឡៃអីុ អាយុ៣៥ឆ្នាំនិងម្ដាយឈ្មោះ ម៉ៅ សុភីអាយុ២៨ឆ្នាំក្នុងភួមិកើតហេតុខាងលើ។
លោកបន្តថាមុនពេលកើតហេតុតាមការរៀបរាប់ពីក្រុមគ្រួសារនិយាយថាក្រោយពេលអារហារថ្ងៃត្រង់រូចឪពុកក្មេងស្រីរងគ្រោះបានដឹកពាងយកទៅលក់ឯម្ដាយចេញទៅធ្វើពាងដោយទុកក្មេងស្រីរងគ្រោះត្រូវជាកូនបង្កើតនោះនៅជាមួយជីតាគេដែលមានលំនៅដ្ឋានជាប់មាត់ស្ទឺងពោធិ៍សាត់នៅកន្លែងកើតហេតុខាងលើ។ស្រាប់តែមោ៉ងប្រមាណជា១រសៀលនោះជីតាបាត់ចៅដើរកមិនឃើញរហូតភ្ញាក់ផ្អើលដល់មោ៉ង៤និង៥០នាទីល្ងាចក៍នាំគ្នាចុះទៅរកនៅកំពុងទឹកក្នុងស្ទឹងពោធិ៍សាត់ក៍ឃើញកុមារីរងគ្រោះនោះលង់ទឹកស្លាប់បាត់ទៅដោយទំនងជាកុមារីនេះក្ដៅខ្លាំងហើយជីតានាងប្រហែសទៀតក៍បានចុះទៅងូតទឹកក្នុងស្ទឹងនោះលងស្លាប់តែម្ដងសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕