ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦ លោកវរសេនីយ៍ទោ ហម ភារម្យ អធិការនគរបាលស្រុកបន្ទាយអំពិល បានដឹកនាំកម្លាំងក្រុមការងារអត្តសញ្ញាណប័ណ្ណ ចុះបំពេញបែប បទធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ យោងតាមការណែនាំ ដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអោយដាក់ទីតាំងនៅសាលាឃុំ នៅក្នុងមួយឃុំមានរយះពេល៧ថ្ងៃ ហើយបានចប់២ឃុំ នេះជាឃុំទី៣ដែលកំពុងដំណើរការធ្វើ។លោកវរសេនីយ៍ទោ ហម ភារម្យ អធិការនគរបាលស្រុកបន្ទាយអំពិល បានបន្តទៀតថា នៅពេលនេះបន្ថែមរយះពេល៧ថ្ងៃទៀតក្នុងមួយឃុំ បន្ទាប់ពី យុទ្ធនាការចុះ បំពេញបែប បទ ដល់មូលដ្ឋានភូមិ ឃុំ ផ្ទាល់អស់រយះពេល៥ខែ ហើយទុកឱកាសដល់បងប្អូនដែលចំណាកស្រុកនៅឆ្ងាយ បានមកធ្វើគ្រប់ៗគ្នា៕